FFC បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​នារី ២២​នាក់​ត្រូវ​បញ្ជូន​ទៅ​ហាត់​នៅ​ចិន​ចុងខែ​នេះ​

2021/09/02 10:17:53 am        111

​បាល់ទាត់៖ ភ្លាមៗ​ក្រោយ​សម្រេច​លុបចោល​កា​រ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​ជម្រើស​ជើងឯក​បាល់ទាត់​នារីឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) ក៏បាន​បង្ហាញ​សមាជិក​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ២២​នាក់ដើម្បី​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិននា​ចុងខែ​កញ្ញា​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាកាលពី​ម្សិលមិញ។​

​កីឡាការិនីដែល​ត្រូវបាន​ជ្រើសរើស​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ចិន​ទាំង ២២​នាក់រួមមាន​សមាជិក​ក្លិប​បាល់ទាត់​កំពង់ស្ពឺ​-​ណាហ្គា​វើ​ល​ដ៏ ៧​នាក់​, ភ្នំពេញ​ក្រោ​ន ៧​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៥​នាក់​, ខេត្តបាត់ដំបង ២​នាក់ និង​ក្លិប​បាល់ទាត់​សៀមរាប​ម្នាក់។ តាម​ការគ្រោងទុក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា នឹង​ចេញដំណើរ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ចិននា​ចុងខែ​កញ្ញា​នេះ ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការបញ្ជូន​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជាទៅ​ហ្វឹកហាត់​នៅ​ចិន​នេះមាន​រយៈពេល ៣​ខែដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ បេសកកម្ម​នេះកើតឡើង​ក្រោម​កិច្ចសហការ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ចិនតាមរយៈ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រមាណ ១២​ប្រភេទ​កីឡា​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២​៣ (CAMSOC) ធ្លាប់បាន​បញ្ជាក់ថា ភាគី​ចិន​បានផ្ដល់​ជំនួយឥតសំណង់​ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា ១២​ប្រភេទស្មើនឹង ១៣៥​នាក់​ទៅ​ហ្វឹកហាត់​នៅ​ចិនក្នុងពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​គម្រោង​មួយ​នេះត្រូវបាន​ពន្យារពេល​អ​ស់​ជា​យូរ ដោយសារ​ការរីក​រាល​ដាលនៃ​កូ​វីដ​-១៩៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm