លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ២៦វត្ត នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច

2024/07/25 11:08:26 pm        137

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកកជនពិសេស​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បាន​អញ្ជើញ​នាំ​យក​ទៀន​ព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃមកពី ២៦ វត្ត ដោយ​មាន​ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយស​ជា​ច្រើន​រយ​នាក់​។

នៅក្នុងពិធីប្រគេនទៀនព្រះវស្សានេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នក​ឧកញ៉ា គៀន ស្រីនាង បានចូលរួមពិធីនមស្សការព្រះរតនត្រៃសមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត វេរទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងវេរភត្តាហារ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ទាំង ២៦ វត្ត មកពីឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលលោកអ្នកឧកញ៉ាបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងនាមជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោក​ជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជានិច្ចកាលតែងតែរៀបចំទៀនព្រះវស្សា ទេយ្យទាន ព្រម​ទាំង​បច្ច័យ​ផ្សេងៗប្រគេនព្រះសង្ឃ និងវត្តអារាម ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមគាំទ្រ​ទំនៀម​ទំលាប់​ក្នុង​ព្រះពុទ្ធ​សាសនា ក៏ដូចជាដើម្បីសម្រួលដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សាអស់កាលបីខែ ដោយ​ឡែក នៅក្នុងឆ្នាំ២០២៤នេះ លោកទាំងពីរបានប្រគេនសរុបដល់ ៤៦វត្ត ក្នុងនោះមាន២៦ វត្ត​សម្រាប់ខេត្តកំពង់ធំ ១៣វត្តសម្រាប់ខេត្តពោធិ៍សាត់ និង៣វត្តសម្រាប់ខេត្តកណ្ដាល សរុ​ប​ទឹក​ប្រាក់​អស់​ប្រមាណ ២៥០លានរៀល ។

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូនដល់ជីដូនជីតានិងបុព្វការីជនរបស់លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ព្រម​ទាំងបុព្វការីជនរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងរបស់ពុទ្ធបរិស័ទចូលរួមទាំងអស់ ដែលបាន​ចែក​ឋាន​ទៅកាន់បរលោក។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm