បង់ក្លាដែស បន្ធូរបន្ថយបម្រាមគោចរ ខណៈភាពចលាចលថមថយបណ្ដើរៗ

2024/07/26 12:01:17 am        41


ប្រទេសបង់ក្លាដែសបានបន្ធូរបន្ថយបម្រាមគោចរទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកក្កដា) នេះ ខណៈដែលក្រុមនិស្សិតបានថ្លឹងថ្លែងឡើងវិញនូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងច្បាប់ស្តីពីការងាររាជការ ដែលការតវ៉ានោះបាននាំមានភាពចលាចលយ៉ាងខ្លាំងក្លា កាលពីសប្តាហ៍មុន។ អំពើហិង្សានោះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩១នាក់ បាត់បង់ជីវិត ក្នុងនោះរួមទាំងមន្រ្តីនគរបាលផងដែរ ហើយបានក្លាយជារូបភាពដ៏អាក្រក់បំផុតមួយ ក្នុងចំណោមស្ថានភាពអាក្រក់បំផុតជាច្រើន អំឡុងពេលកាន់តំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina។

បើទោះបីជាកងទ័ពនៅតែបន្តល្បាត ហើយការផ្ដាច់អ៊ីនធឺណេតទូទាំងប្រទេស នៅតែកើតមានតាមតំបន់ជាច្រើនក៏ដោយ ក៏ការប៉ះទង្គិចគ្នាបានថយចុះ ចាប់តាំងពីមេដឹកនាំបាតុកម្ម បានផ្អាកការតវ៉ាថ្មី។ រដ្ឋាភិបាល បានបន្ធូរបន្ថយបម្រាមគោចរ ដើម្បីអនុញ្ញាតឲ្យមានការធ្វើដំណើរដោយសេរី ចន្លោះពីម៉ោង ១០ព្រឹកដល់ម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក។ វិថីនានា ក្នុងទីក្រុង Dhaka ដែលធ្លាប់តែមានភាពស្ងាត់ជ្រងំ ចាប់ផ្ដើមអ៊ូអរដោយការធ្វើចរាចរណ៍ ហើយធនាគារ ការិយាល័យរដ្ឋាភិបាល និងរោងចក្រកាត់ដេរ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃពុធ (ទី២៤ ខែកក្កដា)។

មេដឹកនាំនិស្សិត នឹងសម្រេច នៅថ្ងៃទី២៥ ខែកក្កដានេះថា តើត្រូវពន្យារពេលការតវ៉ារបស់ពួកគេ ដែលផុតកំណត់នៅថ្ងៃទី២៦ ខែកក្កដាដែរ ឬទេ។ លោក Asif Mahmud មកពីក្រុមនិស្សិតប្រឆាំងនឹងការរើសអើងបានទាមទារឲ្យមាន «ការសុំអភ័យទោសពីសំណាក់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ពាក់ព័ន្ធនឹងឃាតកម្មលើនិស្សិត និងឲ្យមានការដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងអប់រំ។ ជាមួយគ្នានេះ លោកបានអះអាងថា ចំនួនអ្នកស្លាប់ ត្រូវបានបង្ហាញក្នុងចំនួនតិចតួចជាងការពិត។ នៅក្នុងការតវ៉ា នគរបាលបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២.៥០០នាក់។

គួរបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមមានឡើងបន្ទាប់ពីគោលនយោបាយខែមិថុនា ដែលបម្រុងទុកការងាររដ្ឋាភិបាលជាងពាក់កណ្តាល សម្រាប់បេក្ខជនមួយចំនួន ដែលធ្វើឲ្យមានវិបត្តិការងារកាន់តែធ្ងន់ធ្ងរ សម្រាប់និស្សិតបញ្ចប់ការសិក្សា។ តុលាការកំពូលបានកាត់បន្ថយ ប៉ុន្តែមិនបានលុបចោលកូតាការងារបម្រុងនោះទេ។ អ្នករិះគន់លើកឡើងថា កូតានេះ ផ្ដល់ផលចំណេញដល់គណបក្ស Awami League របស់លោកស្រី Hasina៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm