កីឡាករ វ៉ាន វ៉ុ​ន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧ នៃ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​តូ​ក្យូ​ឆ្នាំ​២០២០

2021/09/02 05:24:08 pm        115

​ប៉ា​រ៉ា​ឡាំ​ពិ​ក៖ កីឡាករ​ជន​ពិការ​កម្ពុជា វ៉ាន វ៉ុ​ន បាន​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​រ៉ា​ឡាំ​ពិ​កទីក្រុង​តូ​ក្យូឆ្នាំ​២០២០ ហើយដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧ លើ​វិញ្ញាសា T54 ចម្ងាយ ១០០​ម៉ែត្រដោយ​ប្រើ​ថេរវេលា ១៤.២១​វិនាទីក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២១។​

​ក្នុងនាម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ទទួលបាន​សិទ្ធ​អនុគ្រោះ​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនាទី​ក្រុង​តូ​ក្យូ វ៉ាន វ៉ុ​ន ធ្វើបាន​យ៉ាង​ល្អដោយ​បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ស៊េរី​ទី​១ ជាមួយ​ចំណាត់ថ្នាក់​លេខ​២ និង​ប្រើ​ថេរវេលា ១៤.៣៩​វិនាទី ខណៈ​លេខ​១ បាន​ទៅ​កីឡាករ​ថៃ Athiwat Paeng-Nuea ប្រើ​ថេរវេលា ១៤​វិនាទី។​ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ និង វ៉ាន វ៉ុ​ន ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​បេក្ខភាព​ប្រជែង​មេដាយ ៦​រូប​ផ្សេងទៀត។ ជា​លទ្ធផល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡាករ​ថៃ Athiwat Paeng-Nuea ដែល​ទទួល​បាន​លេខ​១ ក្នុង​ស៊េរី​ជាមួយ​កីឡាករ​កម្ពុជា ដណ្ដើម​បាន​មេដាយ​មាស​ដោយ​ប្រើ​ប្រើ​ថេរវេលា ១៣.៧៦​វិនាទី។​

​ចំណែក​កីឡាករ​ហ្វាំ​ង​ឡង់ Leo Pekka Tahti អតីត​ម្ចាស់​មេដាយ​មាស​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ទីក្រុង​រី​យ៉ូ​ឆ្នាំ​២០១៦ ទទួល​បាន​មេដាយ​ប្រាក់​ដោយ​ប្រើ​ថេរវេលា ១៣.៨៥​វិនាទី និង​កីឡាករ​ម៉ិ​ក​ស៊ិ​ក Juan Pablo Garcia ទទួល​បាន​មេដាយ​សំរឹទ្ធប្រើ​ថេរវេលា ១៣.៨៧​វិនាទី។​ ​ដោយឡែក​កីឡាករ វ៉ាន វ៉ុ​ន របស់​កម្ពុជាបាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ តែ​គេ​បាន​បំបែក​សិទ្ធ​ផល​កាល​ពី​ប្រកួត​ជម្រុះដោយ​ប្រើ​ថេរវេលា​ត្រឹម ១៤.២១​វិនាទី​ប៉ុណ្ណោះ។ ដូច្នេះ​ទោះ​មិន​អាច​សម្រេច​ដណ្ដើម​មេដាយ​ជូន​ជាតិ តែ​កីឡាករ​ជម្រើស​ជាតិ​ប្រណាំង​រទេះ​ជន​ពិការ​កម្ពុជា​រូបនេះ បាន​បង្កើត​កំណត់ត្រា​ផ្ទាល់ខ្លួន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើកដំបូង នៃ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នាទី​ក្រុង​តូ​ក្យូ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm