ចិននិងរុស្ស៊ី ធ្វើសកម្មភាពល្បាតយន្តហោះទម្លាក់គ្រាប់បែករួមគ្នាលើកដំបូងនៅជិតរដ្ឋអាឡាស្កា

2024/07/26 04:35:30 pm        158

រុស្ស៊ី និងចិន បានធ្វើសកម្មភាពល្បាតរួមគ្នា នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង និងសមុទ្រ ប៊ែរីង (Bering) ដែលជាសមុទ្រតូចមួយនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង ក្បែរឆ្នេរនៃរដ្ឋអាឡាស្កា(Alaska)របស់សហរដ្ឋអាមេរិក។ប្រទេសទាំងពីរបានអនុវត្តការល្បាតរួមគ្នាជាច្រើននាពេលកន្លងមក ហើយរុស្ស៊ីតែងតែហោះហើរយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួននៅលើសមុទ្រ ប៊ែរីង នេះ ដែលទាក់ទាញការរិះគន់ពីសហរដ្ឋអាមេរិក។

ប៉ុន្តែការល្បាតរួមកាលពីថ្ងៃពុធសប្ដាហ៍នេះ គឺជាលើកដំបូងដែលនាំយកយន្តហោះទម្លាក់គ្រាប់បែកមកពីប្រទេសទាំងពីរធ្វើសកម្មភាពល្បាតរួមគ្នានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង។

ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បាននិយាយថា ការល្បាតរបស់ខ្លួន មិនសំដៅលើភាគីទីបីណាមួយឡើយ ខណៈទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) របស់សហរដ្ឋអាមេរិកនិងកាណាដា បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក ដែលខ្លួនស្ទាក់ចាប់ ស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ ហើយមិនត្រូវបានគេមើលឃើញថាជាការគំរាមកំហែងនោះទេ។ ប៉ុន្តែសមាជិកព្រឹទ្ធសភារដ្ឋអាឡាស្កា លោកស្រីលីហ្សា ម៉ួកូស្គី (Lisa Murkowski)បានហៅព្រឹត្តិការណ៍នេះថាជា "ការបង្កហេតុមិនធ្លាប់មាដោយសត្រូវរបស់យើង" ដោយបន្ថែមថានេះជា "លើកដំបូងដែលពួកគេត្រូវបានស្ទាក់ចាប់ប្រតិបត្តិការជាមួយគ្នា" ។

ចិន បាននិយាយថា ការល្បាតមិនជាប់ពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ។

ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោកLloyd Austin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៥ កក្កដា ថា ការល្បាតយន្តហោះទម្លាក់គ្រាប់បែករួមគ្នាដោយរុស្ស៊ី និងចិន នៅជិតរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក «មិនមែនជារឿងភ្ញាក់ផ្អើលទេ» ហើយកងទ័ពអាមេរិក «ត្រៀមរួចរាល់» សម្រាប់សមយុទ្ធស្រដៀងគ្នានេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm