អ្នកការពារ​ជើងឯក​ប្រណាំង​កង់ Vuelta a Espana, Primoz Roglic ឡើង​មក​នាំ​មុខ​គេ​ក្រោយ​ឈ្នះ​ដំណាក់កាល​ទី ១៧

2021/09/02 11:20:38 am        79

​ប្រណាំង​កង់៖ ​អ្នកការពារ​ជើងឯក​ការប្រកួតប្រណាំង​កង់​ព្រឹត្តិការណ៍ Grand Tour, Vuelta a Espana កីឡាករ​រ​ស្លូ​វេ​នី Primoz Roglic បាន​ត្រលប់​ឡើងមក​នាំមុខគេ​ក្នុង​តារាង​រួម បន្ទាប់ពី​ជ័យជំនះ​នៅ​ដំណាក់កាល​ទី ១៧ ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។

​​ដំណាក់កាល​ទី ១៧ ដែលមាន​ចំងាយ​ផ្លូវ ១៨៥.៨​គីឡូម៉ែត្រ Primoz Roglic បាន​ដេញតាម​ពីក្រោយ​អ្នក​នាំមុខ Egan Bernal មុន​ពេលដែល​ឡើងមក​នាំមុខ​វិញ​នៅ​ចំនុច ៧.៥​គីឡូម៉ែត្រ​ចុងក្រោយ​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៣៤នាទី ៤៥វិនាទី​។ ​​អ្នក​លេខ២ ក្នុងដំណាក់កាល​គឺ​កីឡាករ​អាមេរិក Sepp Kuss តាម​ពីក្រោយ Primoz Roglic ១នាទី ៣៥វិនាទី និង​លេខ៣ កីឡាករ​កូ​ឡុំ​ប៊ី Miguel Angel Lopez​។

​​ជ័យជំនះ​ដាច់​នៅ​ដំណាក់កាល​ទី ១៧ នេះ​ធ្វើឱ្យ​កីឡាករ​របស់​ក្រុម Jumbo-Visma, Primoz Roglic ឡើងមក​នាំមុខ​គេ​ក្នុង​តារាង​រួម​ដាច់​អ្នក​លេខ២ កីឡាករ​អេ​ស្ប៉ា​ញ Enric Mas ដែល​តាម​ពីក្រោយ ២នាទី ២២វិនាទី និង​លេខ៣ កីឡាករ Miguel Angel Lopez យឺត​ជាង ៣នាទី ១១វិនាទី​។ ​​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃអាទិត្យ​ ទី៥ ចុង​សប្តាហ៍​នេះ​ ខណៈ​ដំណាក់កាល​ទី ១៨ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំងាយ​ផ្លូវ ១៦២.៦​គីឡូម៉ែត្រឆ្លងកាត់​ស្ថានភាព​ផ្លូវ​ភ្នំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        159
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        169
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm