ក្រុមប្រឹក្សាខណ្ឌ៧មករា បើកកិច្ចប្រជុំសាមញ្ញលើក២ សម្រាប់អាណត្តិទី៤

2024/07/26 06:21:09 pm        203

រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិ​ទី៤ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពី លោក-លោកស្រី សមាជិក​ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការ​នគរបាល​ខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកប្រធានការិយាល័យទាំង១១ លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកប្រធានផ្សារ និងលោក​តំណាង​ក្រុមហ៊ុន​មីសូដា​ប្រចាំ​ខណ្ឌ​ផង​ដែរ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានត្រួត​ពិនិត្យ​របៀប​វារៈ​របស់​អង្គប្រជុំរួមមាន ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ (២៥.០៦.២០២៤) របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័ត​សេចក្តី​ព្រាង​ដី​កាបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤។ ពិនិត្យ និងអនុម័ត​លើ​សេចក្តី​ព្រាង​ប្រតិទិនការងារ នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ សម្រាប់​រយៈពេលដប់ពីរ(១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។

ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា លោកបានបញ្ជាក់បន្ថែមថា សូមឲ្យមន្រ្តីនៅទូទាំងខណ្ឌ និ​ង​សង្កាត់​ត្រូវ​ត្រៀមលក្ខណះឲ្យបាមរួចរាល់គ្រប់ទីគ្នាគ្រប់ទីកន្លែងដើម្បីថ្ងៃបើកការដ្ឋាន ព្រែកជីក​ហ្វូណន​តេជោ នាថ្ងៃទី០៥ ខែសីហា ខាងមុននេះ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូមមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ការបើកការដ្ឋាន "ព្រែកជីកហ្វូណនតែជោ" នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗ​ទៀត​តាម​លទ្ធិភាព ដើម្បី ជាការអបអរសាទរ នៅថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ។

លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និង​ជា​កេរ​ដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រក​ប​ដោយ​កិត្តិ​បណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់​ទុក​សម្រាប់​កូន​ចៅ​ក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm