លោកស្រីHarris ថ្កោលទោសការដុតទង់ជាតិអាមេរិក ក្នុងការតវ៉ាប្រឆាំងលោក Netanyahu

2024/07/26 07:15:51 pm        110

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការដុតទង់ជាតិសហរដ្ឋអាមេរិកថា «គួរឱ្យស្អប់ខ្ពើម» និង «ពុំមែនស្នេហាជាតិ» ធ្វើឡើងដោយក្រុមបាតុករ ដែលបានមកប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន អំឡុងពេលសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់សភា។

លោកស្រីនិយាយថា «ខ្ញុំថ្កោលទោសការដុតទង់ជាតិអាមេរិក»។ ទង់ជាតិ គឺជានិមិត្តរូបនៃឧត្តមគតិខ្ពស់បំផុតរបស់យើងក្នុងនាមប្រជាជាតិមួយ ហើយបង្ហាញពីការសន្យារបស់សហរដ្ឋអាមេរិក។ វាពុំគួរត្រូវបានប្រមាថតាមវិធីនេះទេ។

លោកស្រី បាននិយាយថា បាតុកម្មកាលពីថ្ងៃពុធ មានលក្ខណៈជា «ទង្វើគួរឱ្យស្អប់ខ្ពើមធ្វើឡើងដោយក្រុមបាតុករដែលមិនស្នេហាជាតិ និងវោហាសាស្ត្របង្កឱ្យមានការស្អប់ខ្ពើមដ៏គ្រោះថ្នាក់»។ សេចក្តីថ្លែងការណ៍ ដែលបានគាំទ្រដោយសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យផ្សេងទៀត បានធ្វើឡើងក្នុងពេលមានការប៉ុនប៉ងដោយសមាជិកគណបក្សសាធារណរដ្ឋ ដើម្បីលាបពណ៌គណបក្សនេះថាជាអ្នកគាំទ្រក្រុមហាម៉ាស។

សមាជិកព្រឹទ្ធសភា លោក JD Vance ដែលកំពុងឈរឈ្មោះជាអនុប្រធានាធិបតីរួមជាមួយលោក Donald Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលសេចក្តីថ្លែងការណ៍របស់ លោកស្រី Harris ដែលត្រូវបានចេញផ្សាយថា ក្រុមកុបកម្មប្រឆាំងអាមេរិក និងគាំទ្រក្រុមហាម៉ាស បានដុតទង់ជាតិអាមេរិក នៅមុខវិមាន Capitol របស់សហរដ្ឋអាមេរិក ហើយស្ត្រីម្នាក់ដែលមានបំណងចង់ក្លាយជាប្រធានាធិបតី នៅតែមិនព្រមថ្កោលទោសរឿងនេះ។

ក្រុមបាតុកររាប់ពាន់នាក់ដែលមានកំហឹងចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា បានចេញធ្វើបាតុកម្មនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងកាលពីថ្ងៃពុធ ខណៈលោក Netanyahu បានថ្លែងសុន្ទរកថា ទៅកាន់សមាជិកសភាអាមេរិក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm