UN រិះគន់បង់ក្លាដែស ក្នុងការបង្ក្រាបបាតុករ និងប្រើប្រាស់យានយន្តLogo UN ដើម្បីទប់ស្កាត់ភាពវឹកវរ

2024/07/26 07:20:07 pm        191

មន្ត្រីប្រទេសបង់ក្លាដែស បាននិយាយថា ខ្លួនភ្លេចដកស្លាកLogo របស់អង្គការសហប្រជាជាតិ ចេញពីយានយន្ត ក្នុងអំឡុងពេលដាក់បម្រាមគោចរអនុវត្តដោយកងទ័ព ដើម្បីទប់ស្កាត់អំពើហិង្សាដ៏បង្ហូរឈាម ដែលបានរាលដាលនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន និងបានសម្លាប់មនុស្សជិត១៥០ នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា មានអ្នកស្លាប់រហូតដល់ជិត២០០នាក់។

អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានស្វែងរកការឆ្លើយតបពីអាជ្ញាធរទីក្រុង Dhaka បន្ទាប់ពីវីដេអូ ដែលត្រូវបានថតដោយអ្នកសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា បានបង្ហាញនូវអ្វីដែលមើលទៅជាយានរថពាសដែកដែលមានអក្សរ «UN»។

យានយន្តនេះ បានដឹកទាហានមានកាន់កាំភ្លើងនៅតាមដងផ្លូវក្នុងទីក្រុង Dhaka ដែលកាលពីសប្តាហ៍មុន បានឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរយៈពេលជាច្រើនថ្ងៃ ខណៈកងកម្លាំងសន្តិសុខ បានបង្ក្រាបការតវ៉ាដឹកនាំដោយនិស្សិតប្រឆាំងប្រព័ន្ធកូតាការងារដែលបម្រុងទុកសម្រាប់ការងាររដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស លោក Hasan Mahmud បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យានយន្តមួយចំនួនត្រូវបានជួលទៅឲ្យបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

លោកបាននិយាយបន្ថែមថា «យើងភ្លេចដកឡូហ្គោចេញ» ហើយនៅពេលនេះឡូហ្គោត្រូវបានដកចេញហើយ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានផ្អាកសេវាអ៊ីនធឺណិត និងបានអំពាវនាវឱ្យកងទ័ព អនុវត្តបម្រាមគោចរ ចាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសៅរ៍។

ក្រុមនិស្សិត កំពុងតវ៉ាប្រឆាំង ព្រោះតែតុលាការជាន់ខ្ពស់ កាលពីខែមុន បានបដិសេធសេចក្តីសម្រេចរបស់រដ្ឋាភិបាលលោកស្រី Hasina ក្នុងការលុបចោលប្រព័ន្ធកូតា ៥៦ ភាគរយ ក្នុងការងាររបស់រដ្ឋាភិបាល ដោយបានដាក់ឲ្យដំណើរការឡើងវិញ ក្នុងអំឡុងពេលមានវិបត្តិឥតការងារធ្វើ នៅក្នុងប្រទេស។

ប៉ុន្តែការតវ៉ា ត្រូវបានបញ្ឈប់ បន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីសម្រេចគាំទ្រការប្តឹងឧទ្ធរណ៍ពីរដ្ឋាភិបាល និងបានលុបចោលប្រព័ន្ធកូតាភាគច្រើន ដោយបានបង្ហាញថា ៩៣ ភាគរយនៃការងារ នឹងបើកចំហសម្រាប់ការប្រកួតប្រជែង។ អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្សអន្តរជាតិ សហរដ្ឋអាមេរិក និងអង់គ្លេស ស្ថិតក្នុងចំណោមអ្នកដែលរិះគន់ការប្រើប្រាស់កម្លាំងប្រឆាំងក្រុមបាតុករ ហើយបានស្នើឱ្យទីក្រុង Dhaka ប្រកាន់ខ្ជាប់នូវសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm