ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដណ្ដើម​គ្នា​ដក​ប្រាក់​ពី​ធនាគារ​ក្នុង​ពេល​សេដ្ឋកិច្ច​ដួល​រលំ

2021/09/02 06:43:37 pm        465

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ ក្រុម​យុទ្ធ​ជនតា​លី​បង់​បាន​បាញ់​កាំភ្លើង​ទៅលើ​អាកាស​កាលពី​សប្តាហ៍​មុន​ ដើម្បី​គ្រប់គ្រង​មនុស្ស​កំពុង​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​នៅ​ខាងក្រៅ​ធនាគារ​កា​ប៊ុល ​ជា​កន្លែង​ដែល​មនុស្ស​អស់​សង្ឃឹម​ព្យាយាម​ដក​ប្រាក់​សន្សំ​របស់​ពួកគេ ​បន្ទាប់ពី​ការ​ដណ្តើម​បាន​ប្រទេស​នេះ​។​

​ក្រោម​បទបញ្ជា​របស់​ធនាគារ​កណ្ដាល​ថ្មី​ដែល​បញ្ជា​ដោយ​ពួក​តា​លី​បង់ បុគ្គល​ និង​អាជីវករ​ឥឡូវនេះ​អាច​ដក​ប្រាក់​មិន​ឲ្យ​លើស​ពី ២០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ពី​គណនី​របស់​ពួកគេ ជា​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​លំហូរ​សាច់ប្រាក់​។ ភាព​ធ្ងន់ធ្ងរ​នៃ​ផល​ប៉ះ​ពាល់​នេះ គូស​បញ្ជាក់​ពី​ស្ថានភាព​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​ក្រុម​តា​លី​បង់​ឥឡូវនេះ​មាន​ភារកិច្ច​គ្រប់គ្រង​។​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​ប្រជាជន​ស្ទើរតែ​ពាក់កណ្ដាល​ត្រូវការ​ជំនួយ​មនុស្សធម៌ដើម្បី​រស់​ ហើយ​ប្រទេស​នេះ​ប្រឈម​នឹង​ការ​គំរាមកំហែង​ នៃ​ការ​ផ្ដល់​សេវា​មូលដ្ឋាន​នានា​ដែល​បាន​ដួល​រលំ​ទាំងស្រុង​។

​លោក Mohammad Ibrahim ពាណិជ្ជករ​ម្នា​ក់​នៅ​ផ្សា​រកា​ប៊ុល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​មិន​មាន​អាជីវកម្ម​អ្វី​ទាំងអស់ ​ហើយ​លោក​រំពឹង​ថា​នឹង​មិន​មានការ​ផ្លាស់ប្ដូរ​ទេ ​រហូតដល់​ភាព​មិន​ច្បាស់​លាស់​ផ្នែក​នយោបាយ​ត្រូវ​បាន​ដោះស្រាយ​។​ ទោះ​យ៉ាង​ណា​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ជួប​បញ្ហា​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​សូម្បីតែ​មុន​ពេល​ពួក​តា​លី​បង់​ដណ្តើម​បាន​ទីក្រុង​កា​ប៊ុល​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ក៏ដោយ អត្រា​គ្មាន​ការងារ​ធ្វើ​មាន​ច្រើនជាង ៣០% ហើយ​ពលរដ្ឋ​ជាង​ពាក់កណ្ដាល​បាន​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ទោះបី​ជា​មាន​ការ​ជួយ​ពី​សហរដ្ឋអាមេរិក ​២ទសវត្សរ៍ និង​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        320
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        365
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm