អាជីវកម្មទេសចរណ៍ធំៗសហការបញ្ចុះតម្លៃសេវាកម្ម ដើម្បីជំរុញទាក់ទាញទេសចរ​ក្នុងរដូវភ្ញៀវដើរតិចតួច

2024/07/26 09:17:46 pm        207

នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ CTB ដែលមានអ្នកជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធក្រសួងស្ថាប័ននិងផ្នែកឯកជន បានបើកកិច្ចពិភាក្សា រក​គន្លឹះដោះស្រាយ ជំរុញវិស័យទេសចរណ៍កម្ពុជា និងធនារក្សា​បាន​នូវ​ការ​មាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា ទាំងនៅក្នុងរដូវភ្ញៀវទេសចរដើរកម្សាន្តតិចតូចផង និងរដូវ​ភ្ញៀវ​ច្រើនផង។

លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម ខ) នៃ​វេទិកា​រាជ​រដ្ឋាភិបាល ផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះថា នៅក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់ CTBនេះ មានតំណាងស្ថាប័នរដ្ឋ និងមានតំណាងសមាគមទេសចរណ៍ធំៗ ព្រម​ទាំង​មាន​ថ្នាក់ដឹកនាំក្រុមហ៊ុនធំក្នុងវិស័យទេសចរណ៍ប្រមាណជាង២៥០រូប បានរួមគ្នាគិត បញ្ចេញ​យោបល់ រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ហើយជាពិសេសនោះ គឺគិតគូរ​សិក្សា​ទីផ្សារ​កំណត់​យក​ប្រទេស​គោលដៅ និងរៀបចំគិតគូអំពីតម្លៃការផ្តល់សេវាកម្មឲ្យបានសមស្រប បដិសណ្ឋារកិច្ចល្អ ទាក់​ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅក្នុងរដូវភ្លៀង ភ្ញៀវ​ដើរ​កម្សាន្ត​តិច​តួច​ជា​ដើម។

លោក លូ ម៉េង បន្តថា គ្រប់អាជីវកម្មទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែលបាន​ចូលរួម​កិច្ច​ប្រជុំ​CTB​ គឺបានបញ្ចេញយោបល់គាំទ្រការអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុក អភិវឌ្ឍន៍​អាជីវកម្ម​ផ្តល់​បដិ​សណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរអន្តរជាតិ ហើយគ្រប់ការបញ្ចេញមតិនោះ នឹងត្រូវដាក់ជាធាតុចូល ដាក់​ស្នើ​សុំពិភាក្សា ជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបាន​ជា​ដោះស្រាយ​សមស្រប និងភាពទាក់ទាញទេសចរណ៍។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងកិច្ចប្រជុំលើក​ដំបូង​របស់​ក្រុម​ប្រឹក្សា​ភិបាល CTB ថ្ងៃនេះ គឺបានផ្តោតសំខាន់ផងដែរ ពិភាក្សា រួមគ្នាគិត រួមគ្នាធ្វើ និងរក​វិធាន​ការ​គន្លឹះសម្រាប់ស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញ ជាពិសេសដោះស្រាយគន្លឹះ ក្នុង​ការ​ជំរុញ​វិស័យទេសចរណ៍ឲ្យងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវទេសចរច្រើន High Season សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ ក្រសួងទេសចរណ៍ បានបង្ហាញ​តួលេខ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា រយៈពេល១សប្ដាហ៍ចុងក្រោយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤​៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦ម៉ឺន១ ៧០០នាក់ និងភ្ញៀវទេសចរ​បរទេ​ស​ប្រមាណ ៥ម៉ឺន៤ ៣០០នាក់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm