លោក Trump លើកឡើងពីការលុបបំបាត់អ៊ីរ៉ង់ ពីមុខមាត់ផែនដី ជុំវិញហេតុការណ៍ប៉ុនប៉ងធ្វើឃាត

2024/07/26 09:37:15 pm        124

បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) បានលើកឡើងពីការបំផ្លិចបំផ្លាញសត្រូវរបស់អាមេរិក គឺប្រទេសអ៊ីរ៉ង់ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរំលឹកពីការផ្ទុះកំហឹងដ៏ខ្លាំងបំផុតរបស់លោកពេលនៅកាន់តំណែងក្នុងសេតវិមាន។

លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទ្រូស សូសល (Truth Social) របស់ខ្លួនថា៖ ប្រសិនបើពួកគេពិតជាធ្វើ «ធ្វើឃាតប្រធានាធិបតី Trump» មែន ខ្ញុំសង្ឃឹមថាអាមេរិកកម្ចាត់អ៊ីរ៉ង់ ដោយលុបប្រទេសនេះចេញពីមុខមាត់ផែនដី។ ប្រសិនបើរឿងនេះមិនកើតឡើងទេ បណ្ដាមេដឹកនាំអាមេរិកនឹងត្រូវចាត់ទុកថាជា «មនុស្សកំសាក»។

លោក Trump បានលើកឡើងបែបនេះ រួមជាមួយនឹងវីដេអូខ្លីមួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយបង្ហាញពីការចោទប្រកាន់លើគម្រោងនានារបស់អ៊ីរ៉ង់ ប្រឆាំងនឹងលោក Trump នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់សភាអាមេរិក កាលពីថ្ងៃពុធ។ អ៊ីរ៉ង់ បានច្រានចោលការលើកឡើងនានាទាក់ទងនឹងការចោទប្រកាន់បែបនោះ។

សារព័ត៌មាន CNN បានរាយការណ៍ថា អាជ្ញាធរអាមេរិក បានទទួលការស៊ើបការណ៍សម្ងាត់ពី «ប្រភពផ្ទាល់មាត់» លើផែនការរបស់ទីក្រុងតេអេរ៉ង់ ផ្តោតលើអតីតប្រធានាធិបតីរូបនេះ ដែលជំរុញឱ្យមានការបង្កើនសន្តិសុខសម្រាប់លោក Trump ។ សារព័ត៌មានផ្សេងទៀតរបស់អាមេរិក ក៏បានរាយការណ៍ពីផែនការនេះផងដែរ ប៉ុន្តែបាននិយាយថាវាមិនជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារក្នុងយុទ្ធនាការនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm