ប្រមុខគណបក្សប្រឆាំងថៃ រំពឹងជួយឲ្យគណបក្សបោះជំហានទៅមុខរួចពីការរំលាយ

2024/07/26 10:10:41 pm        36

មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសថៃ សង្ឃឹមថា គណបក្សបោះជំហានទៅមុខ (Move Forward) របស់លោក នឹងរួចផុតពីសំណុំរឿងរំលាយគណបក្ស នាពេលខាងមុខ ប៉ុន្តែបានព្រមានពីផលប៉ះពាល់នៃការស៊ើបអង្កេតមួយផ្សេងទៀត ដែលអាចធ្វើឲ្យក្រុមដ៏មានប្រជាប្រិយភាពមួយនេះត្រូវបែកខ្ញែក។

លោក Pita Limjaroenrat (ភីថា លឹមចារ៉ឺនរ៉ាត់) ដែលបានដឹកនាំគណបក្សនេះឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឲ្យបានឡើងកាន់អំណាច ដោយសមាជិកសភាដែលតែងតាំងដោយពួកកងទ័ព បាននិយាយថា ការបង្កើតគណបក្សអភិរក្សនិយមរបស់ប្រទេសថៃជាថ្មីម្តងទៀត បង្ហាញឲ្យឃើញនូវឥទ្ធិពល ក្នុងការរារាំងបណ្ដាមេដឹកនាំដ៏មានប្រជាប្រិយភាព។

អំឡុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅឯការិយាល័យសភា លោក ភីថា បាននិយាយថា៖ «នេះគឺជាដំណើរវិលចុះឡើងដ៏អាក្រក់ទី៥ ក្នុងរយៈពេល ២០ឆ្នាំ។ វាជាវិធីមួយដែលក្រុមឥស្សរជនអភិរក្សនិយម បានរកឃើញ ដើម្បីទប់ស្កាត់មន្រ្តីជាប់ឆ្នោតមិនឲ្យចូលកាន់អំណាច។ វាស្ទើរតែដូចនឹងនឹងបទចម្រៀងចាស់ដែលត្រូវបានដដែលៗម្តងហើយម្តងទៀត»។

គួរបញ្ជាក់ថា នយោបាយថៃត្រូវបានកំណត់ដោយការតស៊ូគ្នាឥតឈប់ឈរ រយៈពេលទសវត្សរ៍ រវាងស្ថាប័នរាជានិយម-អភិរក្សនិយម ដែលគាំទ្រដោយយោធា និងបណ្ដាគណបក្សនយោបាយដ៏មានប្រជាប្រិយភាព ក្នុងនោះរួមទាំងគណបក្សបោះជំហានទៅមុខផងដែរ។ 

កាលពីខែមករា តុលាការធម្មនុញ្ញបានសម្រេចថា ផែនការរបស់គណបក្សបោះជំហានទៅមុខ ក្នុងការចង់ឲ្យធ្វើវិសោធនកម្មច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដែលជាច្បាប់ការពាររបបរាជាធិបតេយ្យមិនឲ្យមានការរិះគន់ គឺជាកិច្ចខិតខំប្រឹងប្រែងលាក់មុខ ដើម្បីធ្វើឲ្យខូចដល់រាជសម្បត្តិ ហើយបានបញ្ជាឲ្យបញ្ឈប់យុទ្ធនាការរបស់ខ្លួន។

ឥឡូវនេះ គណបក្សនេះប្រឈមនឹងការរំលាយចោល នាពេលខាងមុខ ដោយតុលាការដូចគ្នា ជុំវិញបញ្ហាដូចគ្នា នៅក្នុងសំណុំរឿងដែលត្រូវបានលើកយកមកដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយការប្រកាសសាលក្រម គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែសីហា។ គណបក្សបោះជំហានទៅមុខ បដិសេធការប្រព្រឹត្តខុសណាមួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm