រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសណីយ៍កម្ពុជា ដើម្បីចូលរួម​អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល

2024/07/26 10:37:08 pm        537

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍កម្ពុជា ដោយផ្តោតលើ កិច្ច សហ ប្រតិបត្តិការ និងចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយ រដ្ឋាភិបាល ឌីជីថលកម្ពុជា សំដៅជំរុញ​ការ​ធ្វើប​រិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ កាន់តែមាន ភាព ល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ តាមរយៈ​ការ​ចុះ​ហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសណីយ៍​កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាម ឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូល​រួម​ដោះ​ស្រាយ​បាននូវបញ្ហា ដែល កំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព ត្រឹម ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញ​ពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូ​វ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​ផ្តោតសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បរិវត្ត ឧស្សាហកម្ម ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុង​ឱកាសនេះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងកោត​សរសើរ​ជូន​ដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំ​សហការ​ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈ ដែលនឹងដោះស្រាយបាននូវបញ្ហាប្រឈមនានា កន្លង​មក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាពឆាប់រហ័ស និង អាចគ្រប់គ្រងបាននូវហានិភ័យនានា ជាយថាហេតុស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm