ទាហាន ត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្រ្គោះ ក្រោយព្យុះទីហ្វុង Gaemi បោកបក់លើតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ បណ្តាលឲ្យមនុស្ស ៧នាក់ បានស្លាប់ និងជាង ៧៨៥នាក់ផ្សេងទៀត រងរបួស ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញទាហានស្លៀកពាក់ឯកសណ្ឋាន ធ្វើដំណើរទៅដល់ទីក្រុងភាគខាងត្បូង Tainan ដើម្បីជួយជម្លៀសមនុស្សទៅកាន់ទីទួលសុវត្ថិភាព និងចែកចាយគ្រឿងផ្គត់ផ្គង់ដល់អ្នកស្រុក ។
គួរឲ្យដឹងថា ព្យុះ Gaemi បានបោកបក់លើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅខេត្ត Fujian បន្ទាប់ពីបានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ បណ្តាលឲ្យកើតមានបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ។
ព្យុះដែរ បានបោកបក់លើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង កាលពីដើមសប្តាហ៍នេះនៅប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្ស ៣៣ នាក់ និងបង្ខំឲ្យមនុស្សរាប់សែននាក់ផ្សេងងទៀត ជម្លៀសចេញពីលំនៅឋានទៅកាន់ទីជម្រកមានសុវត្ថិភាព ៕