នៅថ្ងៃសុក្រនេះ ក្រុមមន្រ្តីឆ្មាំល្បាតឆ្នេរហ្វីលីពីន មាននូវជំនួបជាមួយក្រុមអ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូន ក្រោយនាវាដឹកប្រេងដឹកឥន្ធនៈឧស្សាហកម្ម បានលិចនៅក្នុងសមុទ្រកាលពីរយៈពេល ១ថ្ងៃមុន ។
នាវិកម្នាក់ បានស្លាប់ ខណៈនាវិក ១៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃព្រហស្បតិ៍ ក្រោយនាវា MT Terra Nova លិចនៅជិតទីក្រុងតំបន់ឆ្នេរ Limay ស្ថិតក្នុងខេត្ត Bataan ។
ក្រុមមន្រ្តី និយាយថា ការកំពប់ប្រេង អាចរីករាលដល់ដែនទឹកនៅជិតរដ្ឋធានីម៉ានីល ហើយក្រុមអ្នកមុជទឹកឆ្មាំល្បាតឆ្នេរ បានឈរជើង ដើម្បីវាយតម្លៃឲ្យបានឆាបតាមដែលអាចធ្វើទៅបាន ។
ឆ្មាំល្បាតឆ្នេរហ្វីលីពីន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងចល័តក្រុមការងាររបស់ខ្លួន ដើម្បីចៀសវាងគ្រោះថ្នាក់បរិស្ថានសមុទ្រ ។
បច្ចុប្បន្ន ក្រុមមន្រ្តីកំពុងស៊ើបអង្កេតថាតើការលិចនាវានេះ មានការជាប់ពាក់ព័ន្ធដែរឬទេជាមួយព្យុះ Gaemi ក្រោយព្យុះមួយនេះ បង្កឲ្យមានការជន់លិចនៅទីក្រុងម៉ានីល និងទីក្រុងជុំវិញនោះ ៕