កម្ពុជាបង្កើតគំនិតផ្តូចផ្តើមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីស្វែងរកគន្លឹះដោះស្រាយរួម

2024/07/27 12:11:55 am        94

ភ្នំពេញ ៖ កម្ពុជាបង្កើតគំនិតផ្តូចផ្តើម លើកកម្ពស់ដល់សិស្សនៅក្នុងប្រទេសអាស៊ានបូក ៣ ដើម្បីរួមគ្នាស្វែងរកវិធីដោះស្រាយ និងគំនិតច្នៃ ប្រឌិតថ្មីៗលើចំណុចពាក់ព័ន្ធ ជុំវិញការប្រយុទ្ធប្រឆាំង និងការរស់នៅក្នុងបរិបថប្រែប្រួលអាកាសធាតុ ដើម្បីជាសារបង្ហាញដល់អ្នក ទទួលបន្ទុកពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ។

​ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅ ក្នុងកម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង The 10th ASEAN PLUS THREE JUNIOR SCIENCE ODYSSEY ដែលប្រព្រឹត្តឡើងនៅខេត្តសៀមរាប ថ្ងៃទី ២២-២៦ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា បញ្ហាប្រែប្រួលអាកាសធាតុនេះ គឺជាបញ្ហាចម្បង មួយរបស់ពិភពលោក តំបន់ ក៏ដូចកម្ពុជា។ ក្នុងនោះចំពោះការលើកឡើងនូវប្រធានបទ ដែលផ្តួចផ្តើមដោយឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានក្ខណៈទូទៅសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសទាំងអាស៊ានបូកបី រួមមាន៖ ប្រទេសកូរ៉េ ចិន ជប៉ុន។

ឯកឧត្តម បន្តថា ជាក់ស្តែងការៀបចំកម្មវិធីខាងលើនេះ យើងមានប្រធានបទជាច្រើនដូចជា ការបង្រៀនពួកគាត់នៅក្នុងថ្នាក់, ការបង្ហាញឲ្យឃើញគម្រោងវិនិយោគសាធារណៈរបស់រដ្ឋ, ការទស្សនាប្រាសាទ, និងការចុះពិនិត្យតំបន់ប្រែប្រួលផ្សេងៗ, រួមជាមួយការ បង្កើតកិច្ចពិភាក្សាជាក្រុមជាដើម ដោយកម្មវិធីនេះបានចាប់ដៃគូចម្រុះរបស់សិស្សអាស៊ានបូកបី ដោយជំរុញឲ្យពួកគាត់បង្កើត ចេញជា ប្រធានបទផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ ដោយបានការលើកឡើងបង្ហាញផ្សេងៗគ្នា ដែលនេះគឺជាសារដ៏សំខាន់ មួយបង្ហាញដល់អ្នកទទួលបន្ទុកពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។

ទាក់ទិនការប្រែប្រួលអាកាសធាតុនេះ, សិស្សមកពីបណ្តាប្រទេសក្នុងអាស៊ានបូកបី បានលើកឡើងថា ការរៀបចំគំនិត ផ្តួចផ្តើមសម្រាប់បញ្ហាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ទោះបីបច្ចេកវិទ្យាកំពុងដើរលឿនទៅមុខ តែការគិតគូរបញ្ហាអាកាស និងបរិស្ថាន វាគឺជារឿងដ៏សំខាន់មួយផងដែរ ខណៈពិភពលោកកំពុងជួបបញ្ហាប្រឈម ។ ដូច្នេះតាមរយៈនៃការចូលរួមរបស់ពួកគាត់ នាពេលនេះ គឺជាដំណើរការបង្ហាញ ក៏ដូចជាការចូលរួមផ្សព្វផ្សាយឲ្យពិភពលោកគិតគូរបញ្ហាអាកាស និងបរិស្ថាន ជំរុញឆ្លើយតបឲ្យ បានជាអតិបរិមា។

សូមបញ្ជាក់ថា កម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង នេះបានរៀបចំឡើងនៅខេត្តរៀមរាប ដោយបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឆ្នាំ ២០២៤ ក្រោមការរៀបចំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវាអនុវត្តន៍ ដោយ ក្នុងនោះមានសិស្សានុសិស្សអាយុក្រោម ២០ឆ្នាំ មកពីប្រទេសអាស៊ានទាំងបូកបី ចំនួន ២០០នាក់ ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm