មន្ត្រីអ៊ីស្រាអែលរិះគន់ការអំពាវនាវរបស់លោកស្រី Harris ឲ្យបញ្ចប់សង្គ្រាម នៅហ្កាហ្សា

2024/07/27 12:46:42 am        46

មន្ត្រីអ៊ីស្រាអែលមួយចំនួន បានរិះគន់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលត្រូវបានសន្មត់ជាបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការអំពាវនាវឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា ដោយសារតែមើលឃើញពីក្ដីឈឺចាប់ដែលកំពុងបន្តមាន។ 

គួរបញ្ជាក់ថា បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោកស្រី Harris បានជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដោយលើកឡើងពីវឌ្ឍនភាពប្រកបដោយក្តីសង្ឃឹមនៅក្នុងកិច្ចចរចា។ តែទោះបីជាយ៉ាងណាក្ដី លោក Netanyahu បានអំពាវនាវឲ្យមានជំនួយយោធាបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដោយអះអាងថា វានឹងស្តារសន្តិភាព និងធានាការដោះលែងចំណាប់ថ្នូរ។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភថា ការលើកឡើងរបស់លោកស្រី Harris អាចជាសញ្ញានៃការបែកបាក់ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលអាចនាំឲ្យមានការពន្យារពេលកិច្ចព្រមព្រៀងមួយ។ មិនមែនលោកស្រី Harris តែម្នាក់ឯង ដែលអំពាវនាវឲ្យបញ្ចប់សង្រ្គាមនោះទេ តែទាំងប្រធានាធិបតីលោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump ក៏បានជំរុញឲ្យបញ្ឈប់ជម្លោះនេះយ៉ាងឆាប់រហ័សផងដែរ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដែលជាអ្នកគាំទ្រដ៏សំខាន់នៃរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានថ្កោលទោសការលើកឡើងរបស់លោកស្រី Harris ដោយលោក Ben-Gvir បានទទូចថា អរិភាពនឹងនៅតែបន្ត។

លោកស្រី Harris បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយទុក្ខលំបាក និងនិយាយការពារសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល តែក៏បានបង្ហាញពីការបាត់ភាពអត់ធ្មត់ ចំពោះរដ្ឋាភិបាលរបស់លោក Netanyahu ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm