រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចស្នើដល់សមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួងត្រូវបំពេញតួនាទីឱ្យបានល្អ

2024/07/27 02:40:24 am        138

ភ្នំពេញ ៖ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួង ដោយមានអ្នកចូលរួមជាង២០០នាក់។

នៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាភាពក្រុមការងារយេនឌ័ររបស់ក្រសួង ត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ តាមប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ដោយត្រូវខិតខំការពារផលប្រយោជន៍របស់ស្រ្តី និងទប់ស្កាត់កុំឱ្យមានការរើសអើងចំពោះមន្រ្តីរាជការជាស្រ្តី។ ម្យ៉ាងវិញទៀត ត្រូវជំរុញស្រ្តីក្នុងតួនាទី ខិតខំកសាងសមត្ថភាពខ្លួន និងមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីឱ្យខ្លួនទទួលបានឋានៈ តួនាទី និងសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។

 ឯកឧត្តមបានបន្តថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ស្រ្តីនៅតែទទួលបានឱកាស និងត្រូវបានផ្តល់ឋានៈ និងតួនាទី ដើម្បីចូលរួមក្នុងការដឹកនាំប្រទេសជាតិ និងធ្វើសេចក្តីសម្រេចចិត្តទាំងក្នុងក្របខណ្ឌច្បាប់ នយោបាយនិងសង្គមជាដើម។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយគគិបណ្ឌិតបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ជាពិសេសបានធ្វើឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រីកាន់តែមានភាពប្រសើរឡើងក្នុងទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី បង្កើនភាពអង់អាច និងការទទួលខុសត្រូវរបស់ស្រ្តីក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាស្រ្តី ដើម្បីទទួលបានតំណែងគ្រប់គ្រងនានា ក្នុងស្ថាប័នសាធារណៈ សំដៅធានាការបង្កើនការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។ អត្ថបទ៖ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm