កូរ៉េខាងជើង​បដិសេធ​មិន​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជិត​ ៣​លាន​ដូ​ស​

2021/09/02 08:31:20 pm        785

​កូរ៉េខាងជើង​៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ប្រទេស​កូរ៉េខាងជើង​បាន​ស្នើ​ថា​ វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ជិត ៣​លាន​ដូ​ស​ដែល​ត្រូវ​ផ្ដល់​​ទៅ​ឲ្យ​ប្រទេស​របស់​ខ្លួន ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ប្រទេស​ផ្សេងទៀត​។ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា ​ប្រទេស​នេះ​បាន​ស្នើសុំ​ឲ្យ​ផ្លាស់ប្ដូរ​ទិស​ដៅ​​ទៅកាន់​ប្រទេស​ណា​ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​កង្វះ​វ៉ាក់សាំង​សកលវិញ​ចុះ។

​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន Sinovac ត្រូវ​បាន​ផ្តល់​ជូន​ក្រោម​កម្មវិធី​គម្រោង​ចែកចាយ​វ៉ាក់សាំង Covax ដែល​មាន​គោលបំណង​ជួយ​ប្រទេស​ក្រីក្រ​ឱ្យ​ទទួល​បាន​វ៉ាក់សាំង​។​ អង្គការ​សុខភាព​ពិភព​លោក (WHO) និយាយ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​សីហា​ប្រទេស​កូរ៉េខាងជើង​មិន​មាន​ករណី​ឆ្លង Covid-19 ទេ​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ ​នៅ​ក្នុង​របាយការណ៍​ស្ថាន​ភាព​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ថា ​មនុស្ស​ប្រមាណ ៣៧.២៩១​នាក់​រួម​ទាំង​បុគ្គលិក​ថែទាំ​សុខភាព និង​អ្នក​ដែល​មាន​អាការៈ​ដូចជា​ជំងឺ​គ្រុន​ផ្តាសាយ ​ត្រូវ​បាន​គេ​ធ្វើតេស្ត​ហើយ​អវិជ្ជមាន​ទាំងអស់​។ ប្រទេស​ឯកា​មួយ​នេះ​បាន​ដាក់​ចេញ​វិធានការ ​ប្រឆាំង​វីរុស​ដ៏​តឹងរ៉ឹង​តាំងពី​ការ​ចាប់ផ្ដើម​ជំងឺ​រាតត្បាត​សកល​មក​។ កូរ៉េខាងជើង​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ ដែល​បាន​បិទ​ព្រំដែន​របស់​ខ្លួន​កាលពី​ខែ​មករា​ឆ្នាំមុន​។​

​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កូរ៉េខាងត្បូង​ដែល​មាន​ទំនាក់​ទំនង ជា​មួយ​អង្គ​ភាព​ចារកម្ម​របស់​ប្រទេស​នេះ​បាន​និយាយ​ថា នេះ​មិន​មែន​ជា​លើកទី១ ​ទេ​ដែល​ប្រទេស​កូរ៉េខាងជើង​បដិសេធ​ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​។ កាលពី​ខែ​កក្កដា ប្រទេស​នេះ​បាន​ច្រានចោល​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង AstraZeneca ចំនួន ​២លាន​ដូ​សដោយ​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់ នៃ​វ៉ាក់សាំង​ដែល​អាច​កើតមាន។ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ លោក Sergey Lavrov បាន​ប្រាប់​អ្នក​យកព័ត៌មាន​កាលពី​ខែ​កក្កដា​ថា​ ខ្លួន​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​ដល់​ប្រទេស​កូរ៉េខាងជើង​នូវ​វ៉ាក់សាំង Sputnik ដែល​ជា​វ៉ាក់សាំង​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm