សហជីពនិងកម្មករ ត្រៀមជាស្រេច ក្នុងការអបអរសាទរការបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណន នាខែសីហាខាងមុខ

2024/07/27 04:42:28 pm        588

នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការហើយ។ ជាមួយនេះ ក្រុមសហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរជាច្រើននាក់ បញ្ជាក់ឲ្យដឹងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់នេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានលើកឡើងថា ដើម្បីអបអរសាទរការបើកការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ​ក្រុមការងារសហជីព គឺបានត្រៀមតាមបណ្តារោងចក្រ សហគ្រាស ដែលជាសមាជិករបស់សហភាពសិទ្ធិកម្មករកម្ពុជា ក៏ដូចជាសហភាពសហជីពដទៃផ្សេងទៀត ជាពិសេសកម្មករ កម្មការិនី គឺត្រៀមខ្លួនជាស្រេច​ក្នុងការចូលរួម ហើយតាមរោងចក្រមួយចំនួន ទោះបីជាជាប់រវល់បំពេញ​ការងារសកម្ម​យ៉ាងណាក៏ដោយ ក៏នឹងឆ្លៀតពេលក្នុងការចូលរួមអបអរសាទរពីចម្ងាយផងដែរ នៅវេលាម៉ោង៩៖០៩នាទីព្រឹកខាងមុខនេះ ដោយមានជាស្គរ និងជាប៉ោតជាដើម ដើម្បីគោះបង្ហាញអំពីអ្វីដែល​ជា​ឆន្ទៈរបស់បងប្អូនកម្មករ កម្មការិនីចូលរួម ហើយនឹងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែល​មានសម្រាប់​ជាផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។

ទាក់ទិងគម្រោងព្រែកជីកហ្វូណនតេជោនេះ ​កម្មករ ​កម្មការិនីរោងចក្រកាត់ដេរ​សម្លៀកបំពាក់ ម៉នីង គ្លរី ហ្គាមេន (MORNING GLORY GARMENT ENTERPRISE CO.,LTD) ដែលមានទីតាំងស្ថិតនៅ​សង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ ​បានបង្ហាញការគាំទ្រយ៉ាងពេញ​ទំហឹង​​ចំពោះការអនុវត្ត​គម្រោងព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមគោល​នយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំប្រទេសរីកចម្រើន​ទៅ​មុខបន្តទៀត ជាពិសេសការទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឲ្យមកបណ្តាក់ទុន​បើករោងចក្រ​ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។

គម្រោងព្រែកជីកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាន​និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជា​កេរមរតក​ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់​ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់​អត្ថប្រយោជន៍​​ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃ​ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល។

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm