អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងរៀបចំការប្រមូលផ្តុំគ្នាមួយទៀត នៅក្នុងទីក្រុង បាត់ល័រ(Butler) រដ្ឋ Pennsylvania ក្នុងពេលឆាប់ៗនេះ ជាទីក្រុងដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់និងធ្វើឱ្យលោករងរបួស អំឡុងពេលការប្រមូលផ្តុំយុទ្ធនាការ កាលពី ជិតពីរសប្តាហ៍មុន។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំនឹងត្រឡប់ទៅកាន់ទីក្រុងបាត់ល័រ(Butler)រដ្ឋ Pennsylvania សម្រាប់ការប្រមូលផ្តុំគ្នាដ៏ធំ។ ប៉ុន្តែលោកពុំបានផ្តល់ការបរិច្ឆេទសម្រាប់ការប្រមូលផ្តុំគ្នានេះទេ។
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់អ្នកចូលរួមម្នាក់បានស្លាប់ ហើយមនុស្សពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងការប៉ុនប៉ងធ្វើឃាតនេះ។ អ្នកចូលរួម ដែលបានស្លាប់ ត្រូវបានគេស្គាល់ថាជា ជាអតីតប្រធានក្រុមពន្លត់អគ្គិភ័យ។
សភាសហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយបង្ហាញពីកំហឹងទ្វេបក្ស ជុំវិញការដោះស្រាយស្ថានការណ៍របស់អង្គភាពសេវាសម្ងាត់។
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា លោក Trump ទទួលបាន២ភាគរយនាំមុខ លើអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យអាមេរិក លោកស្រី Kamala Harris ។