ព្រឹទ្ធសភាផ្ដល់ឱសថជាង១០មុខ ដល់មន្ទីរពេទ្យបង្អែកក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម ទុកចែកពលរដ្ឋដោយឥតគិតថ្លៃ

2024/07/27 10:36:17 am        95

កំពង់ចាម៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បាននាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ជាឱសថសរុបចំនួន ១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស និងស្រុកចំការលើ ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ពិធីប្រគល់អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ ថ្នាក់ដឹកនាំខេត្ត ស្រុក និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅក្នុង​មន្ទីរពេទ្យ​បង្អែកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទាំងមូល ។

ឯកឧត្តម បានគូសបញ្ជាក់ថា អំណោយឱសថទាំងអស់នេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិត​សាកល នៃសាធារណរដ្ឋកូរ៉េ ​ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ភាគីដៃគូបានផ្តល់​ជំនួយមនុស្សធម៌ដែលមានដូចជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មកព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២២ សរុបចំនួន ៥លើកមកហើយ ។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ទន្ទឹមនោះ ព្រឹទ្ធសភាជាតិ តាមរយៈគណៈកម្មការទី១០ បាននាំយកអំណោយមនុស្សធម៌ទាំងអស់ ផ្តល់ជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ហើយជំនួយ​មនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនេះ ពិតជាបានចំណែកដ៏សំខាន់​ក្នុងការ​លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែប្រសើរឡើង ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាជាតិ ដែលបាននាំយកអំណោយជាឱសថ​យ៉ាងច្រើនជូនដល់មន្ទីរពេទ្យបង្អែកស្រុក ដោយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកទាំងអស់ បានសន្យាថានឹងប្រើប្រាស់ឱសថ​ទាំងនេះ​ឱ្យចំទិសដៅ មានប្រសិទ្ធភាព និងគណនេយ្យ​ភាពចំពោះព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល ​នៃសាធារណៈរដ្ឋកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ
2024/09/08 09:27:39 am        1
ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី
2024/09/08 09:12:03 am        1
កំណាត់ផ្លូវជាតិលេខ៧៦ បានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន
2024/09/08 08:56:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ

2024/09/08 09:27:39 am
​ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី
2024/09/08 09:12:03 am
​កំណាត់ផ្លូវជាតិលេខ៧៦ បានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន
2024/09/08 08:56:44 am
​សម្តេចធិបតី បង្ហាញភាពរីករាយក្រោយឃើញ​យុវជនខ្មែរជាច្រើន​ទៅមើល​តថភាព​ជាក់ស្តែង​នៅតាមព្រំដែននៃភូមិភាគឦសាន
2024/09/08 08:38:11 am
​ទេសាភិបាលធនាគារជាតិ ស្នើរឱ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក
2024/09/07 10:30:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/08 02:18:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/08/10 10:12:33 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/03 07:41:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/05 03:49:06 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/08/24 03:41:28 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am