សហគមអភិវឌ្ឍន៍កសិកម្ម និងដៃគូឯកជន កំពុងប្រែក្លាយតំបន់ក្រាំងឆាននៃស្រុកបរិបូណ៌ ជាតំបន់អភិវឌ្ឍន៍កសិកម្ម និងកសិទេចរណ៍ប្រកបដោយសក្តានុពល

2024/07/27 05:59:39 pm        139

កំពង់ឆ្នាំង ៖ តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ។ ក្រៅពីនេះ នឹងរៀបចំអោយក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៍សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តលំហែរអារម្មណ៍ផងដែរ ។

លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថា៖ បច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាន នៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃអោយមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកំសាន្ត ។ បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញអោយ តំបន់នេះ កសិកម្មមួយដ៍ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ។ ក្រៅពីវិស័យកសិកម្ម តំបន់នេះក៍អាចប្រែក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញសម្រាប់អ្នកទេសចរណ៍មកលេងកំសាន្ត ចុងសប្តាហ៍ ថ្ងៃឈប់សម្រាក មកជិះសេះកំសាន្ត ជាមួយនិងទេសភាព វាលស្រែ និងព្រៃធម្មជាតិផងដែរ ។

ភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅទីនេះបានប្រាប់ថា៖ ទោះបីមកទីនេះមានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ ។ នៅទីនេះពិតជាមានសក្តានុពលលើវិស័យកសិកម្ម ដោយសារនៅទីនេះមានប្រឡាយទឹកជាប់ជាប្រចាំ ដែលអាចផ្គត់ផ្គង់ការដាំដំណាំកសិកម្ម និង ចិញ្ចឹមសត្វបាន ដោយបន្ថែមលើការគ្រប់គ្រង និង បច្ចេកទេស នឹងអាចដំណើរការ បានដោយរលូន ។

ពួកគាត់សង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរអោយទាក់ទាញ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm