អង្គភាពសេនាតេជោ នឹងរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវិមាន ឈ្នះ ឈ្នះ

2024/07/27 07:12:50 pm        541

ភ្នំពេញ៖ ខណៈការបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»កាន់តែខិតជិតមកដល់នោះ ពោលគឺថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ អង្គភាពសេនាតេជោ និងក្រុមការងារសាងសង់នូវវិមានឈ្នះ ឈ្នះ នឹងរៀបចំអបអរសាទរជាទ្រង់ទ្រាយធំ នៅក្នុងបរិវេនវិមាន ឈ្នះ ឈ្នះ ដោយនឹងមានការវាយជួង ទូងស្គរ និងរគាំង ដើម្បីជាការបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការកសាងនូវគម្រោងដ៏ប្រវត្តិសាស្រ្តដែលផ្តល់ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូលនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព នៃការសាងសង់នូវវិមាន ឈ្នះ ឈ្នះ និងសួនតេជោសន្តិភាព នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនា យកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិ មានឈ្នះ ឈ្នះ បានឲ្យដឹងថា សម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងដឹកនាំនាយទាហានពលទាហានមួយចំនួនដែលជាក្រុមការងារសាងសង់នូវវិមាន ឈ្នះ ឈ្នះជួបជុំ គ្នានៅវិមាន ឈ្នះ ឈ្នះ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូងស្គរ និងរគាំងនៅទូទាំងប្រទេសនោះ។

សូមបញ្ជាក់ថា​ គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានសាងសង់ ​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោង​យក្សមួយនេះ​ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង ​និងក្រៅប្រទេសបានចូលរួម​អបអរសាទរ ​និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ​ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង​ថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។

គម្រោង«ព្រែកជីកហ្វូណនតេជោ»​ មានប្រវែង១៨០គីឡូម៉ែត្រ ​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់​តាមព្រែកតាឯកនៃទន្លេបាសាក់ ​រួចចូលតាមព្រែកតាហ៊ីង ​នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ​ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ​ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ​ ត្រូវបានប៉ាន់ស្មានថា ​នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ ​និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការ​ចំពោះ​គម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋ​ខ្មែរទាំង​ក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ ​កង​កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ​ស្ថាប័នជាតិ ​និងក្រោមជាតិ ​ព្រមទាំងបណ្តាគណបក្សនយោបាយ ​និងអង្គការសង្គម​ស៊ីវិលផង ​បានចេញញ្ញត្តិ និង​បញ្ចេញសំឡេង​គាំទ្រ​យ៉ាង​កងរំពង​ដើម្បីឱ្យរាជរដ្ឋាភិបាល​សម្រេច​គម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មាន​សារសំខាន់មួយនេះ បានក្លាយ​ជាចលនាជាតិយ៉ាងធំទូលំទូលាយ ​និងបាន​បង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិ​ផ្ទៃ​ក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ ​មានអត្ថប្រយោជន៍​ដ៏មហាសាល​សម្រាប់​កម្ពុជាពោលគឺ វា​អាចកាត់បន្ថយ​រយៈពេលចម្ងាយ​ និងតម្លៃនៃការដឹកជញ្ជូន​ដែលអំណោយផល​ដល់ភាពប្រកួត​ប្រជែង​នៃទំនិញកម្ពុជា ​ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម ​មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់​ការអភិវឌ្ឍកសិកម្ម ​ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម ​និងការចិញ្ចឹមសត្វផងដែរ។

«ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ ​របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់ផែផ្សេងៗទៀត ​ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀត​ដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm