ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំគគីរធំ នាំយកទៀនព្រះវស្សាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត

2024/07/27 07:52:42 pm        497

កំពង់ធំ៖ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីធំ តំណាងឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន​ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ២០២៤ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី រួមទាំអគ្រឿងសក្ការៈបូជាជាច្រើនថ្វាយព្រះសម្មាសម្ពុទ្ធ នឹងបាននាំយកទៀនព្រះវស្សា៤គូរ និងគ្រឿងឧបភោគ-បរិភោគ ​ព្រមទាំងថវិកាចំនួន២លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ។

ក្នុងនាមឯកឧត្តម សុខ សូកេន ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ បានមានប្រសាសន៍ថា គ្រប់​កាលៈទេសៈថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជា​តែងតែយកចិត្ដទុកដាក់ ពីជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសគិតគូរ​ខ្វល់ខ្វាយ​ពីការខ្វះខាត ព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងរដូវចូលព្រះវស្សាដោយហេតុថា ព្រះសង្ឃទាំងឡាយគ្រប់ទីវត្តអារាមនៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ​៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។

ឯកឧត្តម បានបញ្ជាក់ថា ដោយសារកត្តាប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍ​លើគ្រប់វិស័យ​ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ខ្វាត់ខ្វែង​ទូទាំង​ប្រទេស​បង្កលក្ខណៈងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរកំសាន្ត និងធ្វើបុណ្យទានតាមប្រពៃណីជាតិគ្រប់ទីកន្លែង។

ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី​សម្តេចទាំង​បី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ គ​ណបក្សប្រជាជនកម្ពុជា៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        237
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm