ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រកំពុងរីកចម្រើន

2024/07/27 08:37:42 pm        55

ភ្នំពេញ ៖ ប្រទេសជាតិមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើសមិទ្ធផលនានានៅក្នុង វិស័យពុទ្ធចក្រ កំពុងកើតឡើងជាបន្តបន្ទាប់ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងការគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនា។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិ ព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី ២៦-២៧ ខែ កក្កដា ឆ្នាំ២០២៤ នេះ លោកជំទាវ មានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញឱ្យឃើញពីការគាំទ្ររបស់បងប្អូន ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរយកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងជូនប្រជាជន នៅទូទាំងប្រទេសដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និងការពង្រីកទីផ្សារផលិតផលកសិកម្មជូនប្រជាជនទូទាំងប្រទេស។

លោកជំទាវបណ្ឌិត បន្តថា ជាក់ស្តែងសមិទ្ធផលខ្លោងទ្វារថ្មីនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម អាចកើត មានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ដើម្បីទុកជាប្រយោជន៍រួម របស់លោកតាលោកយាយ ពូមីងបងប្អូនទាំងអស់គ្នា។ ការណ៍នេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតាលោកយាយ ពូមីង បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិព្រឹក្សាខារាមទាំងអស់។

ក្នុងពិធីនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តកំពតនេះ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកជំទាវ បន្តថា ព្រែកជីកហ្វូណនតេជោនេះ ត្រូវបានតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូតដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តកំពតនេះ ជាពិសេសអ្នកដែលរស់នៅអមសងខាងព្រែកជីកនេះ

ដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        3
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm