អ្នកសម្របសម្រួលតំបន់ហ្កាហ្សា និងប្រមុខចារកម្មអ៊ីស្រាអែល នឹងជួបគ្នានៅអ៊ីតាលី

2024/07/27 08:58:13 pm        48



សារព័ត៌មានរដ្ឋអេហ្ស៊ីប បានរាយការណ៍ថាថា អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងអាមេរិក នឹងជួបជាមួយអ្នកចរចាអ៊ីស្រាអែល នៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ក្នុងការជំរុញចុងក្រោយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ជំនួបបួនភាគី រវាងមន្ត្រីអេហ្ស៊ីប និងសមភាគីអាមេរិក និងកាតា ទល់មុខជាមួយប្រមុខចារកម្មអ៊ីស្រាអែល នឹងត្រូវធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យ ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា នេះបើយោងសារព័ត៌មាន Al-Qahera មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អេហ្ស៊ីប ដែលបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការដកស្រង់សម្តីរបស់ មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលមិនត្រូវបានបង្ហាញឈ្មោះ។

ប្រទេសអេហ្ស៊ីប រួមជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាច្រើនខែមកហើយ ក្នុងគោលបំណងបញ្ចប់សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងតែរាលដាលនៅតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេលជាង៩ខែមកនេះ។ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានស្នើឡើង នឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល។

សារព័ត៌មានអាមេរិក Axios បានរាយការណ៍ដាច់ដោយឡែកថា នាយក CIA លោក Bill Burns ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាលើបញ្ហានេះនៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យជាមួយមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីប។ មន្ត្រី បាននិយាយថា អេហ្ស៊ីប ទទូចលើ «បទឈប់បាញ់បន្ទាន់» ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលនឹងធានាបានផងដែរនូវដំណើរការចូលនៃជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សា និង ការពារសេរីភាពនៃការធ្វើដំណើររបស់ជនស៊ីវិល នៅក្នុងដែនដីប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm