ប្រជាជនទីក្រុងប៉ារីស នៅព្រឹកថ្ងៃសៅរ៍ (ទី២៧ ខែកក្កដា) បានសាទរចំពោះពិធីបើកអូឡាំពិក «ដ៏អស្ចារ្យ” «ដ៏ពិសេស» និង “ដ៏អធិកអធម” ទោះបីជាភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ការប្រគុំតន្ត្រីជាច្រើនទម្រង់កាលពីនៅយប់ថ្ងៃសុក្រ (ថ្ងៃទី ២៦ ខែកក្កដា) បានឃើញអត្តពលិកដែលត្រូវបានលើកទឹកចិត្តដោយហ្វូងមនុស្សនៅតាមបណ្តោយទន្លេ Seine ក្រុមអ្នករាំឡើងទៅដំបូលនៃទីក្រុង ប៉ារីស និងអ្នកចម្រៀង អ្នកស្រី Lady Gaga បានច្រៀងចម្រៀងជាភាសាបារាំង។
ម្ចាស់មេដាយមាសអូឡាំពិកបីសម័យកាលរបស់ប្រទេសបារាំង អ្នកស្រី Marie-Jose Perec និង លោក Teddy Riner បន្ទាប់មកបានដុតភ្លើងអូឡាំពិក មុនពេលអ្នកចម្រៀងកាណាដា អ្នកស្រី Celine Dion បានច្រៀងបទ «Hymn to Love» របស់អ្នកស្រី Edith Piaf នៅក្នុងការសម្តែងជាសាធារណៈលើកដំបូងរបស់អ្នកស្រី ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការអបអរសាទរយ៉ាងគគ្រឹកគគ្រេងពីមហាជន។
កងនាវា បានដឹកអ្នកចូលរួមប្រកួតប្រជែងឲ្យទស្សនាទេសភាព នៅលើដងទន្លេ ដែលមានប្រវែង ៦គីឡូម៉ែត្រ អមជាមួយទីតាំងសំខាន់ៗមួយចំនួននៃរដ្ឋធានីបារាំង ខណៈដែលអ្នកសម្តែង បានបង្កើតឡើងវិញនូវកីឡាមួយចំនួន ដែលត្រូវដាក់បង្ហាញ នៅក្នុងការប្រកួតកីឡាអូឡាំពិកនេះ នៅលើវេទិកាបណ្តែត ទឹក។