ឯកឧត្តម ស៊ុយ សែម៖ គ្មានការកាត់ទឹកដី៤ខេត្តទៅវៀតណាមដូចការមូលបង្កាច់​ពីក្រុមជ្រុលនិយមនោះឡើយ

2024/07/28 03:47:59 pm        290

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ រួមមាន ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ទី ថា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់មកពីតាមបណ្ដាភូមិនានា ក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹក​ចិត្ត​សប្បាយ​រីករាយ ព្រមទាំងបានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ​គឺដើម្បីដឹ​ង​សុខ​ដឹង​ទុក្ខគ្នា​ទៅវិញ​ទៅមក ហើយក៏ជាវេទិកាមួយផ្ដល់ឱកាសឲ្យបងប្អូន បានលើកឡើងអំពីភាព​រីក​ចម្រើន​នៅ​មូលដ្ឋាន និងទុកលំបាកផ្សេងៗដែលជាបញ្ហាប្រឈមរបស់បងប្អូនជួបប្រទះសព្វថ្ងៃនេះ។ ឯកឧត្តម​សូមឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយសុច្ចរឹត អប់រំ​កូន​ចៅ​ឲ្យ​ខិតខំ​រៀនសូត្រ កុំសេពគ្រឿងញៀន គ្រឿងស្រវឹង កុំលេងល្បែងស៊ីសង និងកុំធ្វើជាក្មេង​ទំនើង​ដែល​សង្គម​ស្អប់ខ្ពើម។ ជាមួយគ្នានេះ ការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យបរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត​ជានិច្ច ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។

 

ក្នុងនោះដែរ ឯកឧត្តម ស៊ុយ សែម បានសង្កត់ធ្ងន់ថា គ្មានការកាត់ទឹកដីចំនួន៤ខេត្ត គឺខេត្ត​រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ទៅឲ្យប្រទេសវៀតណាម ដូចការចោទប្រកាន់ មូល​បង្កាច់ ពីក្រុមជ្រុលនិយមមួយក្ដាប់តូចនោះឡើយ។ គ្មានការយកខេត្តទាំង៤របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំពាន ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការ​ដាក់ហ៊ុន​ធនធាន​ធម្មជាតិ ដូចជាធនធានរ៉ែនិងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បី​វិនិយោគ​រួមគ្នា​ដូច​ការលើកឡើងនោះឡើយ។ គ្មានការអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រទេសនីមួយៗ ចេញ​ចូល​ដោយ​សេរី​ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។ ការលើកឡើងរបស់ក្រុមប្រឆាំង ទាក់ទិន​ទៅ​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ដែលហៅកាត់ថាCLVនេះ គឺជាការបង្កើតរឿងបំពុលសង្គម និងដើម្បី​បង្វែ​អារម្មណ៍​ជន​រួម​ជាតិ មិនឲ្យចាប់អារម្មណ៍ទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍នានា របស់​ប្រទេសជាតិយើងទៅវិញទេ។ ឯកឧត្តម ស៊ុយ សែម សូមឲ្យបងប្អូនប្រជាពលរដ្ឋ គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន លើការអនុវត្តកម្ម​វិធី​ និង​គម្រោង​ក្នុង​ក្រប​ខណ្ឌ​តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលជាគំនិត​ផ្ដួចផ្ដើម​ដំបូង​រប​ស់​កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា​នា​ពេលនោះ សំដៅជម្រុញការធ្វើសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឲ្យ​ក្លាយ​ជា​តំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះឯកឧត្តមអ្នកតំណាងរាស្ត្រ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥​ ខែ​សីហា ឆ្នាំ២០២៤​ខាង​មុខ​នេះ​ហើយ​។ ព្រែកជីកហ្វូណនតេជោនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាគំនិតផ្ដួច​ផ្ដើម​របស់​សម្ដេចតេជោ ហ៊ុន សែន ហើយអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បន្ត​អាណត្តិទី៧ ដែលផ្ដល់អត្ថប្រយោជន៍ច្រើនបំផុត លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក វិស័យកសិកម្ម និង​វិស័យទេសចរណ៍។ ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ នាំគ្នា​វាយ​ជួង ទូងស្គរ គោះត្រដោក ឲ្យបានកងរំពង ដើម្បីអបអរសាទរ ពិធីបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        49
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm