ចិន​ព្រមាន​ពី​កិច្ច​សហប្រតិបត្តិការ​បម្រែបម្រួល​អាកាសធាតុ​ជាមួយ​អាមេរិក​ នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំងពីរ​

2021/09/02 09:51:41 pm        401

​ចិន៖ មន្ត្រី​ការទូត​ជាន់ខ្ពស់​ចិន ​លោក Wang Yi បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា ​ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោនអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​រប​ស់​ប្រភព​ឧស្ម័ន​ផ្ទះ​កញ្ចក់​សំខាន់​ចំនួន​ពីរ​របស់​ពិភពលោក ក្នុង​សហប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​យោង​តាម​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ​បាន​ប្រាប់​ប្រេសិត​ទទួលបន្ទុក​បញ្ហា​អាកាសធាតុ​អាមេរិក​លោក John Kerry តាមរយៈ​វីដេអូ​កាលពី​ថ្ងៃ​ពុធ​ថា​ កិច្ច​ខិត​ខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំង២ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​លើ​ភព​ផែន​ដី​គឺជា​ “អូ​អាស៊ី​ស​”។​ ​ក្រសួងការបរទេស​អា​មេ​រិ​ក​បាន​និយាយ​ថា ​លោក Kerry ដែល​ស្ថិតនៅ​ទីក្រុង​ធាន​ជីន ប្រទេស​ចិន ​សម្រាប់​កិច្ចពិភាក្សា​អំពី​អាកាសធាតុ​ជាមួយ​ក្រុម​មន្ត្រី​ចិន​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ប្តេជ្ញា​សហការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ លើ​ពិភពលោក​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ​និង​លើកទឹកចិត្ត​ចិន​ឱ្យ​ចាត់វិធានការ​បន្ថែម​ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​។​

​ប្រទេស​ចិន​គឺជា​អ្នក​បញ្ចេញ​កាបូន​ច្រើន​បំផុត​របស់​ពិភពលោក​។​ ​លោក Kerry អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​បាន​និយាយ​ផង​ដែរ​ថា ​ប្រទេស​ចិន​ “ដើរតួ​យ៉ាង​សំខាន់​បំផុត​” ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ នេះ​បើ​យោង​តាម​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​ពី​កិច្ចប្រជុំ​ ដែល​បាន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន CGTN ដែល​ជា​បុត្រ​សម្ព័ន្ធ​អន្តរជាតិ​នៃ​ទូរទស្សន៍​រដ្ឋ CCTV៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm