មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអង្គការ រួមនឹងសិស្សានុសិស្សជាង១ពាន់នាក់ សំអាតសំរាម​នៅបរិវេណទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានស្អាត

2024/07/28 04:57:02 pm        219

កណ្ដាល៖ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និង​រដ្ឋបាល​ស្រុក​កៀនស្វាយ បានធ្វើនូវយុទ្ធនាការធ្វើអនាម័យសំអាតសំរាម នៅជុំវិញបរិវេណ នៃទីតាំង​បើក​ការដ្ឋាន​គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានមានភាពស្អាត និងបរិយាកាសល្អ ។

ដោយយុទ្ធនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រែកតាកែវ ដែលមានអ្នកចូលរួមមកពីមន្ត្រីអង្គការសំអាតទន្លេសមុទ្រ មន្ត្រីមន្ទីរបរិស្ថាន មន្ត្រី​រដ្ឋបាល​ស្រុក​កៀន​ស្វាយ កងកម្លាំងទាំង៣ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សិស្សា​នុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ ។

ក្នុងពេលបើកយុទ្ធនាការសំអាតសំរាម លោក ពៅ សមណៈ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បាន​ឲ្យដឹងថា សម្រាប់បរិមាណដែលត្រូវសំអាត គឺមាននៅទីតាំងប្រារព្ធពិធី តាមដងទន្លេ ដ​ង​ព្រែក​តាកែវ និងតាមដងផ្លូវជាដើម ហើយស្ថានភាពទីតាំងនេះ គឺមានសំរាមច្រើនផងដែរ តែយ៉ាង​ណា​ភាគី​ពាក់ព័ន្ធ នឹងធ្វើការសំអាតឲ្យអស់ ដើម្បីឲ្យបរិស្ថានមានភាពស្អាតល្អ ការប្រារព្ធ​ពិធី​ប្រព្រឹត្តិ​ទៅ​ដោយរលូន ។

ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ បានលើកឡើងថា ដើម្បី​បង្ហាញ​ការ​ចូលរួមពេញទំហឹង ក្នុងការថែរក្សាអនាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការ​សំអាត​ទន្លេ​សមុទ្រ បាននឹងកំពុងត្រៀមខ្លួនរួចជាសម្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម​រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើត​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​សំរាម ឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជីកត្រូវបានសាងសង់រួច ។

លោកបានបន្តថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់​ស្កាត់​ការ​ចោល​បំពុល​ដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួម​ពេញ​លេញ​ពី​ប្រជា​ពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​ក្រោមជាតិទាំងអស់ ។

គួរបញ្ជាក់ថា ចាប់ពីអនុវត្តបេសកកម្មរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការជួយគាំទ្រពីក្រុមហ៊ុន Leader Energy Group Berhad គឺគិតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អង្គការ​សំអាត​ទន្លេ​សមុទ្រ​ បានសំអាតសំរាមចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និងខេត្តកណ្ដាល បានប្រមាណ ១ ៨៨០តោន ខណៈនៅពេល​ព្រែក​ជីកហ្វូណន​តេជោ​សាងសង់​រួច​រាល់ អង្គការក៏មានគោលដៅចូលរួមជាសហការជាមួយអាជ្ញាធរ ក្នុងការថែទាំ​បរិស្ថាន​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm