កម្មវិធីអាស៊ានបូកបី នវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយ​ចំពោះការប្រែប្រួលអាកាសធាតុ

2024/07/28 06:51:31 pm        261

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទ​បញ្ចប់​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលអ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើត​ចំណង​មិត្តភាព​យូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ក្នុង​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​សម្រាប់​តំបន់​អាស៊ាន+៣។

ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និង​សមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធី APT JSO-10 ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» នេះ សិស្សានុសិស្ស​បាន​ចូល​រួម​ក្នុង​សិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការពហុជាតិសាសន៍ដើម្បីបង្កើតគម្រោង ធ្វើ​ពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និង​ស្វែង​រក​ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា “ក្មួយៗបាន បង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជា​ស្នូល​នៃ​សហគមន៍អាស៊ាន+3។” ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតា​ម​ផែន​ការ​សកម្មភាព​អាស៊ាន​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់។ ការ​ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី APT JSO របស់កម្ពុជាជាលើកដំបូង បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ “កម្មវិធីនេះបានផ្តល់ជាវេទិកាមួយ ដើម្បីតម្រង់​ទិស​ដល់​អ្នក​វិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ ដើម្បីឱ្យពួគេ​បន្តទាញ​យក​សក្តា​នុពល​ដែល​ឥត​ដែន​កំណត់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំងនៅក្នុងតំបន់ និងលើសកល​លោក។​ឯកឧត្តម​បាន​លើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍​ដែល​ទទួល​បាន​ពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បី​ជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។

សូមបញ្ជាក់ថាកម្មវិធី APT JSO លើកទី១០ បានបញ្ចប់ដោយស្មារតីសាទរ និងក្តីសង្ឃឹម ខណៈ​ដែល​អ្នកចូលរួមវ័យក្មេងទាំងនេះ បានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពី​ឆន្ទៈ​ចង់ក្លាយ​ជា​តួអ​ង្គសំខាន់ក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រសម្រាប់តំបន់អាស៊ាន+៣។

កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពី​វិ​ទ្យា​សាស្ត្រ ​និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm