សហគមន៍អភិវឌ្ឍន៍កសិកម្មកំពុងប្រែក្លាយតំបន់ក្រាំងឆានស្រុកបរិបូណ៌ជាតំបន់អភិវឌ្ឍន៍កសិកម្ម និងកសិទេចរណ៍

2024/07/28 07:29:07 pm        231

តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ។ ក្រៅពីនេះនឹងរៀបចំឱ្យក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៏សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តលំហែរអារម្មណ៍ផងដែរ។

លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថាបច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាននៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃឱ្យមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកម្សាន្ត។ លោកបន្តថា បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញឱ្យតំបន់នេះ ជាតំបន់កសិកម្មមួយដ៏ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង។

ភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះបានលើកឡើងថា ទោះបីការមកលេងកម្សាន្តនៅតំបន់នេះ មានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ។

ភ្ញៀវទេសចរសង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញបន្ថែមទៀត៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm