អភិបាលខេត្តតាកែវណែនាំប្រធានច្រកទ្វារអន្តរជាតិភ្នំដិនថ្មីសម្របសម្រួលដល់ភ្ញៀវទេសចរឱ្យបានល្អ

2024/07/28 07:39:41 pm        126

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ​ដល់ប្រធាន​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិភ្នំដិនថ្មី លោក នួន សារ៉ែន ត្រូវជួយធ្វើការសម្របសម្រួលនីតិវិធីដល់ពលរដ្ឋ និងភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញឬចូល តាមច្រកព្រំដែនឱ្យបានលឿនរហ័ស ប៉ុន្តែ​ត្រូវ​ស្របទៅតាមច្បាប់កំណត់។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ថ្មី នា​រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ភាគីពាក់ព័ន្ធ​ទាំង​អស់ ដែលមានភារកិច្ចនៅតំបន់ព្រំដែន ត្រូវមានការ​សម្រប​សម្រួល​ការ​ឆ្លងកាត់​ព្រំដែន​របស់​ភ្ញៀវទេ​សចរ​ឱ្យបានល្អប្រសើរ និងត្រូវជៀសវាង​បង្ក​បញ្ហា​ស្មុគ​ស្មាញ​ដល់​ការ​ចេញ​ចូល​ដែល​នាំ​ឲ្យ​​មាន​ការរិះពីភ្ញៀវទេសចរ ជាពិសេសត្រូវជួយសម្រប​សម្រួល​ការ​ ចេញចូល​តាម​ព្រំដែន​របស់​ប្រជាពលរដ្ឋ​ទាំងសងខាងអោយបានល្អផងដែរ ។

ឯកឧត្តមបន្ថែមទៀតថា មន្រ្តីនៅតាមព្រំដែនត្រូវបន្តពង្រឹងកិច្ចការពារ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនៅតាមបណ្តោយព្រំដែន កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន ចាំបាច់ត្រូវតែ សហការគ្នាជិតសិទ្ធិ ក្តាប់ឱ្យបាននូវស្ថានភាពសន្តិសុខព្រំដែន មានផែនការ និង​កម្មវិធីសហប្រតិបត្តិ ការសំដៅប្រឆាំងរាល់បទល្មើស និងការរត់ពន្ធឆ្លងដែនគ្រប់ប្រភេទ ពិសេស​ធ្វើយ៉ាងណាឱ្យការដោះដូរទំនិញ របស់ប្រជាពលរដ្ឋរវាងខេត្តទាំង២ មានភាពរលូន និង​ដំណើរ​ការ​ជាប្រក្រតី ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm