អភិបាលខេត្តត្បូងឃ្មុំណែនាំដល់អាជ្ញាធររៀបចំកម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/28 07:47:45 pm        112

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួប​សំណេះ​សំណាល​ជា​មួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បូងឃ្មុំ ។ នៅក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បាននែនាំអាជ្ញាធរ ក្រុង ស្រុក ទាំង៧ ត្រូវរៀបចំពិធី​អបអរសាទរថ្ងៃបើកការដ្ឋាន​សាងសង់​គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ឱបានគងរំពង។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជា​គម្រោង​ប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំង​ពេលនេះ និងទៅថ្ងៃអនាគត់ ដូច្នេះត្រូវតែចូលរួមអបអរសាទរឱ្យបានផុសផុល តាមដែល​អាច​ធ្វើ​ទៅ​បាន ដូចជារៀបចំទូងស្គរ វាយគង ជួង អាគាំងជាដើម។ ជាមួយគ្នានោះ​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋបាលខេត្តក៏មានរៀបចំការប្រគុំតន្ត្រីខ្នាត់ធំ និងបាញ់កាំជ្រួចនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរថ្ងៃបើកការដ្ឋាននេះផងដែរ ដូច្នេះសូម​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំង​អស់ចូលរួមអបអរសាទរ និងមកលេងកម្សាន្តឳ្យបានគ្រប់ៗគ្នា ។

នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ទាំង​ថ្នាក់​ស្រុក ឃុំ ត្រូវបន្តធ្វើកិច្ចការងារបម្រើសវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អ ប្រកប​ដោយ​ភាព​ស្និតស្នាល ក្តីស្រឡាញ់ និងពោពេញដោយស្នាមញញឹមជានិច្ច ។ ក្នុងនោះការងារសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ដូចជាការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ការងារ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការងារបង្ក្រាបក្មេងទំនើង ការងារបង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋបាលស្រុកត្រូវសហការជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់ និងបង្ក្រាបឱ្យបាន ដោយធ្វើយ៉ាងណាកុំឱ្យកើតមានលើទឹកស្រុកត្បូងឃ្មុំ៕ដោយ ៖ ជឹង សេងឡុង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        177
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm