ឯកឧត្តម សាយ សំអាល់៖ ការច្នៃប្រឌិតថ្មីជាគំនិតយុទ្ធសាស្រ្តមិនចេះរីងស្ងួត ដើម្បីបង្កើតផលិតផលសម្រាប់ទីផ្សារ

2024/07/28 08:00:33 pm        144

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ចាត់ទុកការស្វែងរក និងជំរុញបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ចេញជាផលិតផល​សម្រេច​ផ្សេង​ៗ គឺជាការចូលរួម ក្នុងអភិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច សង្គម ការបង្កើតផលិតផលក្នុងសហគមន៍ ការងារ និងការប្រកួតប្រជែង ខណៈកម្ពុជាគឺជាប្រទេសមាន សក្តានុពល​សម្រាប់​បម្រើ​ជាវត្ថុ​ជាតិ​មិន​ចេះរីងស្ងួត។

ឯកឧត្តម សាយ សំអាល់ លើកឡើងក្នុងពិធីប្រកាសម្ចាស់ជ័យលាភីឆ្នើមពានរង្វាន់តោ្នតមាស ឬ​ត្នោតដ៏ ២០២៤ (Thnot d’Or 2024) នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ប្រទេស​កម្ពុជា​គឺ​ប្រទេសដែលមានសក្តានុពលសព្វបែបយ៉ាង សម្រាប់ការរស់នៅរបស់ប្រជាជន ជា​ពិសេស​ការចាប់យកបង្កើតជាអាជីវកម្ម ផ្សេងៗ ជាក់ស្តែង លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង គឺជាស្ថាបនិកដ៏ល្បីល្បាញ ក្នុងការស្រាវជ្រាវ និងកែច្នៃចេញជាផលិតផល សម្រេចផ្សេងៗ និង​បានបង្កើតនូវអត្តសញ្ញាណរបស់កម្ពុជាជាច្រើនផងដែរ។

ជុំវិញ​គំនិត​ច្នៃប្រឌិតនេះ, លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និង​ជា​ប្រធាន​អគ្គនាយក្រុមហ៊ុនសហគ្រាស ប៉េប៉េអឹម និងខនហ្វីរេល បានពន្យល់ថា ការជ្រើស​រើយ​យក​ប្រធាន​បទ ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិ មានប្រយោជន៍​ដល់​សុខភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និងទីផ្សាអន្តរជាតិ គឺចង់បង្ហាញថា ប្រទេសកម្ពុជាមាន​ភាព​សម្បូរបែប​ផ្នែក​រុក្ខជាតិឱសថ និងការផលិតចេញជាផលិតផលសម្រេចផ្សេងៗ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និង​ការនាំចេញ ជាពិសេសគឺការចូលរួមបង្កើតធនធាន មនុស្សនៅកម្ពុជា ឱ្យមានធនធាន​កាន់​តែ​ច្រើន​រួម​គ្នាជំរុញកែច្នៃ ដើម្បីចូលរួមក្នុងអភិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីក ចម្រើន​។

សូមបញ្ជាក់ថាមូលនិធីគីណាល់ បានរៀបចំឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​សម្រាប់​ពាន​រង្វាន់ត្នោតមាសនេះ ចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីបញ្ជាក់ពីគោល​នយោបាយ​ទំនួល​ខុស​ត្រូវ​សង្គម និងសេដ្ឋកិច្ច (របស់ក្រុមហ៊ុន-សហគ្រាស PPM-Confirel Group) ដែលបង្កើត​ឡើង និងដឹកនាំដោយលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ហើយកម្មវិធីពានរង្វាន់ត្នោតមាស ឬ ត្នោតដ៏ (Thnot d'Or) នេះ មានគោលបំណងលើកទឹកចិត្តបណ្តុះគំនិតដល់និស្សិតកម្ពុជា ផ្នែកក្សេត្រសាស្រ្ត និងកសិ-ចំណីអាហារកម្ពុជា ចូលរួមក្នុងការ ស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីក្លាយជាតួអង្គយ៉ាងពិតប្រាកដក្នុងការចូលរួមអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm