ហេតុអ្វីបានជាភាគច្រើនកម្ពុជាបញ្ជូនតែកីឡាហែលទឹក និងអត្តពលកម្មចូលរួមប្រកួតអូឡាំពិក?

2024/07/28 08:54:09 pm        327

លោក ញ៉ាន សុខវិសាល នាយបេសកកម្មអូឡាំពិកកម្ពុជា ពន្យល់ថា ការចូលរួមប្រកួតអូឡាំពិកបែងចែកជា៣កម្រិតមានដូចជា :

1- Universal Place program

ប្រភេទកីឡាហែលទឹក និង អត្តពលកម្ម ជាប្រភេទកីឡាដែលអត់មិនបានសំរាប់មូលដ្ឋានគ្រឹះកីឡា (Compulsory Sports) ហើយកីឡាទាំង២ប្រភេទនេះក៏មានវិញ្ញាសាច្រើនផងដែរ ដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនីចូលរួម ដូចនេះហើយទើប IOC ដាក់ប្រភេទកីឡាទាំង២នេះក្នុងកម្មវិធី Universal Place នេះ គឺក្នុងន័យផ្តល់សិទ្ធអោយ ប្រទេស រឺ NOCs ណាដែលមិនមានអត្តពលិក ជាប់វគ្គជម្រុះ (Qualified Athletes) ដោយហេតុថាកីឡាអូឡាំពិកតម្រូវអោយប្រជាជាតិទាំង២០៦(NOCs)ទាំងអស់ចូលរួម ចឹងគឺ IOC ផ្តល់សិទ្ធចូលរួមពិសេសចំនួន២ប្រភេទកីឡា ហែលទឹក(កីឡាករ១ រូប កីឡាការិនី ១រូប) និងកីឡាអត្តពលកម្ម (កីឡាករ១ រូប កីឡាការិនី ១រូប) លើកលែងតែអូឡាំនៅជប៉ុន២០២០លើកមក២០២១ និងអូឡាំពិកប៉ារីស២០២៤គឺកាត់អត្តពលកម្ម១រូប។។

2-Tripartite commission invitation places (Wild Card)

កម្មវិធីនេះសំរាប់ប្រទេសរឺ NOCs ណាដែលបានបញ្ជូនអត្តពលិកខ្លួនទៅចូលរួមប្រកួតវគ្គជម្រុះហើយតែមិនបានជាប់តែអត្តពលិកនោះមានកម្រិតបច្ចេកទេសល្អ នុះ សហព័ន្ធអន្តរជាតិ IFs និង IOC និងធ្វើការពិចារណាផ្តល់សិទ្ធ Wild card អោយចូលរួម។ បញ្ជាក់ថាកម្មវិធីនេះតម្រូវអោយសាមុីប្រទេស រឺ NOCs ដាក់ពាក្យសុំ ហើយមានតែប្រទេសរឺ NOC ដែលមានអត្តពលិកចូលរួម តិចជាង៨នាក់កាលពីការប្រកួតអូឡាំពិក២ដងមុន តែប៉ុណ្ណោះដែលអាចមានសិទ្ធ ស្នើសុំបាន ហើយមិនងាយនិងទទួលបានទេសិទ្ធនេះ។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុរីយូ ប្រទេស ប្រេសុីល ២០១៦ កម្ពុជាទទួលបានសិទ្ធនេះមួយកៅអី គឺកីឡាការនីចំបាប់ ចូវ សុធារ៉ា )។

3- Qualification Program

កម្មវិធីនេះគឺសំរាប់តែអត្តពលិកដែលមានសិទ្ធផលនិងគុណវឌ្ឍន៍ខ្ពស់ដែលឈ្នះវគ្គប្រកួតជម្រុះក្នុងតំបន់ (Olympic Qualification Competition) រឺសំរាប់តែអត្តពលិកដែលមានកម្រិតRanking ខ្ពស់ដែលបានជាប់ជាស្វ័យប្រវត្តិដោយមានកំណត់ត្រា Ranking ដោយសហព័ន្ឋអន្តរជាតិ IFs។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុងរីយ៉ូ ប្រទេសប្រេសុីល កម្ពុជាបានទទួលសិទ្ធនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយវិរៈកីឡាការិនី ស៊ន សៀវមុី បានប្រកួតឈ្នះវគ្គជម្រុះទទួលបានមេដាយមាសនៅក្នុងការប្រកួតវគ្គជម្រុះក្នុងតំបន់ ហើយមានសិទ្ធពេញលេញក្នុងការប្រកួតអូឡាំពិក២០១៦៕ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm