គណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធ​នឹងវិស័យជាសមត្ថកិច្ច នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

2024/07/28 10:26:26 pm        299

គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹក​នាំ​ដោយ​ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល​ខេត្ត​ត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងជួបសំណេះសំណាល​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បី​ឈ្វេង​យល់អំពីការងារតាមវិស័យជាសមត្ថ​​កិច្ច របស់គណៈកម្មការ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៦ និងទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ និង​ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ បន្ទាប់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ធ្វើសេចក្តីរាយការណ៍​អំពី​លទ្ធផល​នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និង​វិសហ-មជ្ឈការ និងវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរនានារួចមក ឯកឧត្តម ម៉ម ប៊ុននាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបា​ល​ខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដែល​បាន​បំពេញតួ​នាទីភារកិច្ចយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធ​​ផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។  

ក្នុងនាមគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ឯកឧត្តម ម៉ម ប៊ុននាង បាន​គូសបញ្ជាក់ថា អំពើពុករលួយ ជាកម្មវត្ថុដែលអង្គភាពប្រឆាំងអំពើពុករលួយ បាននិង​កំពុង​បង្ការ​ទប់​ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ។ ឯកឧត្តម បានអំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់ ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ចូលរួមគោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន និងអនុវត្តតួនាទីភារកិច្ចរបស់​ខ្លួនឱ្យបានល្អប្រសើរ ពិសេស គឺការផ្តល់​សេវា​សា​ធារណៈ​ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និង​សមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm