កង្វះស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ដ កំពុងញាំញីតំបន់ North Darfur នៅស៊ូដង់

2024/07/28 11:58:08 pm        182

ប្រជាជននៅក្នុងតំបន់ ណស ដាហ្វឺ (North Darfur) នៃប្រទេសស៊ូដង់ កំពុងប្រឈមមុខ​នឹង​កង្វះ​ខាត​ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរ ខណៈការ​ប៉ះទង្គិចគ្នា​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ខែឧសភា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្រ​រហ័ស​យោធា​ប៉ារ៉ា (RSF) បានផ្ទុះឡើងជាថ្មីនៅក្នុងទីក្រុង អ៊ែលហ្វាសឺ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ។

យោងតាមក្រសួងសុខាភិបាលតំបន់ ណស ដាហ្វឺ បានឱ្យដឹងថា ការកើន​ឡើង​នៃ​ជម្លោះ​នា​ពេល​ថ្មីៗ​នេះនៅក្រុង អ៊ែលហ្វាសឺ បានបណ្តាលឱ្យជនស៊ីវិលប្រហែល ៧៥០នាក់ស្លាប់ និងជាង ៤.៧០០នាក់រងរបួស ហើយបច្ចុប្បន្នមនុស្ស ៨០០.០០០នាក់កំពុងជាប់នៅក្រុងនេះ។ យោងតាម​អង្គការសុខភាពពិភពលោក ជំនួយមនុស្សធម៌មិនអាចចូលទៅក្នុងទីក្រុងបានទេ ដែល​នាំ​ឱ្យ​មានការខ្វះខាតខ្លាំងនៃស្បៀងអាហារ ឱសថ និងការផ្គត់ផ្គង់ផ្សេងៗ។

ជម្លោះ​នៅ​ក្នុងតំបន់ ដាហ្វឺ បានជម្លៀសប្រជាជនជាង ៤លាននាក់ក្នុងឆ្នាំកន្លងមក។ ភាគច្រើន​នៃ​ជនភៀស​ខ្លួនទាំងនោះឥឡូវនេះកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងស្រុករាប់សិបកន្លែង ដែលស្ថានភាពមានការលំបាកខ្លាំង។

ប្រព័ន្ធថែទាំសុខភាពនៅក្រុង El Fasher ក៏ស្ថិតក្នុងដំណាក់កាលដួលរលំផងដែរ ដោយទីតាំងពេទ្យទាំងអស់បានឈប់ដំណើរការ លើកលែងតែមន្ទីរពេទ្យមួយ និងមណ្ឌលថែទាំសុខភាពបឋមចំនួនបួនប៉ុណ្ណោះ។ ការផ្ទុះឡើងនៃជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងជំងឺរាគ ក៏ចាប់ផ្តើមរីករាលដាលនៅក្នុងជំរំជនភៀសខ្លួនមួយចំនួនផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm