គ.ជ.ប.ប្រកាសឲ្យពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីនាពាក់កណ្តាលខែតុលា​ដល់​ចុង​ខែវិច្ឆិកា​ខាងមុខ

2021/09/02 10:14:11 pm        545

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប.បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អញ្ជើញ​ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទូរទស្សន៍ BTV ទទួលបាននាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តិទៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយ​ចំនួន​នៅ​តាមឃុំ-សង្កាត់ដោយ ចាប់ពីថ្ងៃទី១២ ខែកញ្ញានេះ ដល់ខែចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីជូនដំណឹង បានបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ មានគោលដៅធានាឲ្យបញ្ជីឈ្មោះបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមាន​បច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈការស្រង់ និងលុបឈ្មោះបោះឆ្នោត សម្រាប់បុគ្គល​បានមរណភាព បុគ្គល ដែលបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងបុគ្គលដែលបាន​ផ្លាស់លំនៅឋាន ឬទីសំណាក់ ចេញពីឃុំ-សង្កាត់ផ្សេង ​ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះ ឆ្នោតជាដើមនោះ។

តាមរយៈសេចក្តីជូនដំណឹង បាន​បញ្ជាក់ឲ្យដឹងទៀតថា ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់​សាមី​ខ្លួន​ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ការចុះឈ្មោះ បោះឆ្នោតដោយ​សំដៅលើ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ឆ្នោត​ពី​មុនមក.ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង (កើតមុនឬកើតត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០០៤)​ប្រជាពលរដ្ឋខ្មែរដែលមានការផ្លាស់ប្តុរលំនៅឋាន ឬ ទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី ហើយត្រូវ ទៅ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែល​សាមីខ្លួន​កំពុងរស់នៅ ឬ​ស្នាក់អាស្រ័យ​​ជាដើមនោះ។

ជាមួយគ្នានោះដែរ គ.ជ.ប.ក៏បាន​សង្ឃឹម​យ៉ាង​ម៉ុតមាំ​ផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែល មាន​លក្ខខណ្ឌនឹងឯកសារ​គ្រប់គ្រាន់ នឹងបានយល់ពីសារៈសំខាន់នៃការ «ចុះបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោត» នឹងអញ្ជើញទៅគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់​ខ្លួន​នៅឆ្នាំ២០២២ ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន ដែលបានចុះបញ្ជី​ជាផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ នឹងចូលរួមប្រកួតប្រជែងស្របទៅតាមប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm