សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ឃាត់ម៉ូតូក្មេងទំនើង​ដែលបង្ហោះ​ទុករយៈពេល៣ទៅ៦ខែ

2024/07/29 04:37:29 pm        229

តាមរយៈសារពិសេសមួយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានី និងខេត្ត​ទាំងអស់​ត្រូវ​​ចាត់វិធានការ និងបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើងគ្រប់ប្រភេទឲ្យបានដូចជាភ្លៀងរលឹម ខណៈ​ក្មេងទំនើងដែលបង្ហោះម៉ូតូតាមទីសាធារណៈត្រូវធ្វើ​ការឃាត់​ម៉ូតូ​ទុក​ក្នុង​រយៈពេល​ពី៣​ខែ​ទៅ៦ខែ​ដោយ​គ្មានការលើកលើកលែងនោះឡើយចាប់ពីពេលនេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់​ត្រូវ​តែ​បង្កើន​សកម្មភាពរបស់ខ្លួនបន្ថែមទៀត ពោលគឺធ្វើឲ្យដូចភ្លៀងរលឹមបង្រ្កាប់ចំពោះក្មេងទំនើង (ពួក​ក្រុម​ដាវសាំម៉ារ៉ៃ)បើទោះបីជាការបង្រ្កាបនាពេលកន្លងមកមានការថមថយក្តី ប៉ុន្តែនូវ​មិន​ទាន់​អស់​នៅ​ឡើយ​ខណៈក្មេងខ្លះបានបន្តផ្គើនដដែលជាពិសេសគឺក្មេងទំនើងបង្ហោះម៉ូតូតែម្តង។ ដូច្នេះករណីនេះត្រូវតែធ្វើឲ្យបានដោយ គ្មានការលើកលែង និងយោគយល់នោះឡើយ។

ជា​មួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើសុំការយោគយល់ និងសហការពីបងប្អូន ប្រជា​ពលរដ្ឋដែលជាឪពុកម្តាយ ឬអណាព្យាលបាល​របស់​ក្មេង​ទំនើង​ទាំង​នោះ​មាន​ការ​យោគ​យល់ និងសហការគ្នាជាមួយអាជ្ញាធរផងដែរ ខណៈបទបញ្ជា​របស់​សម្តេច​នាយករដ្ឋ​មន្រ្តី​នាពេល​នេះ​គឺ​ដើម្បី​លើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ និង​អ្នកដទៃពេលដែលពួក ក្មេងទំនើងទាំងនោះបង្ហោះម៉ូតូ។

យ៉ាងណាក៏ដោយតាមរយៈសារពិសេសនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ទាំងអស់​ត្រូវតែថែរក្សាទ្រព្យសម្បត្តិរបស់ពួក​គេ​ឲ្យបាន​ល្អ​ជា​ពិសេស​ម៉ូតូ​ដែល​បាន​ឃាត់​ទុក ហើយត្រូវប្រគល់ជូនសាមីខ្លួនគេវិញក្រោយពិន័យរដ្ឋបាលរួចហើយនោះ។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តីបញ្ជាឲ្យ កងកម្លាំងឯកភាពដែលចំណុះឲ្យរាជធានី-ខេត្តទាំងអស់​ត្រូវ​អនុវត្តន៍​បទ​បញ្ជា​នេះ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមទប់​ស្កាត់​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​នោះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm