លោក Erdogan៖ ទួរគី អាចធ្វើអន្តរាគមន៍ជម្លោះនៅហ្កាហ្សា ដូចអ្វីដែលខ្លួនបានធ្វើនៅក្នុងជម្លោះផ្សេងទៀត

2024/07/29 04:50:18 pm        105

ប្រធានាធិបតី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទួរគី អាចចូលទៅក្នុងជម្លោះរបស់អ៊ីស្រាអែល ដូចដែលខ្លួនបានធ្វើកាលពីពេលមុននៅក្នុងប្រទេសលីប៊ី និងតំបន់ Nagorno-Karabakh ទោះបីជាលោក ពុំបានគូសបញ្ជាក់ថាតើការធ្វើអន្តរាគមន៍បែបណា ដែលលោកនឹងធ្វើ។

លោក Erdogan ធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំងក្លា ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមពិភាក្សាអំពីសង្គ្រាមនោះ អំឡុងពេលសុន្ទរកថា ដោយលើកសរសើរពីឧស្សាហកម្មការពារជាតិរបស់ប្រទេសលោក។

លោក Erdogan បាននិយាយទៅកាន់កិច្ចប្រជុំរបស់គណបក្ស AK ដែលកំពុងកាន់អំណាចរបស់លោកថា «យើងត្រូវតែរឹងមាំខ្លាំង ដូច្នេះអ៊ីស្រាអែលពុំអាចធ្វើនូវរឿងគួរឱ្យអស់សំណើចទាំងនេះ ចំពោះប៉ាឡេស្ទីនបានឡើយ។

ដូចដែលយើង ចូលទៅក្នុងបញ្ហានៅតំបន់ Karabakh ប្រទេសអាស៊ែបៃហ្សង់ ដូចដែលយើងចូលទៅក្នុងបញ្ហានៅក្នុងប្រទេសលីប៊ី ដែលយើងអាចធ្វើស្រដៀងគ្នានេះ។

លោកប្រធានាធិបតី ទំនងជាចង់និយាយសំដៅទៅលើសកម្មភាពកាលពីពេលកន្លងមករបស់ប្រទេសទួរគី។ នៅឆ្នាំ២០២០ ប្រទេសទួរគី បានបញ្ជូនបុគ្គលិកយោធាទៅកាន់ប្រទេសលីប៊ី ដើម្បីគាំទ្រដល់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ី។

ទួរគី បានបដិសេធរាល់តួនាទីផ្ទាល់ណាមួយ នៅក្នុងប្រតិបត្តិការយោធារបស់ប្រទេសអាស៊ែបៃហ្សង់ នៅក្នុងតំបន់ Nagorno-Karabakh ប៉ុន្តែបាននិយាយថា កាលពីឆ្នាំមុន ខ្លួនបានប្រើប្រាស់ «គ្រប់មធ្យោបាយ» រួមមានទាំងការបណ្តុះបណ្តាលយោធា និងការធ្វើទំនើបកម្មដើម្បីគាំទ្រសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm