រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចលង់តំបន់មួយចំនួន

2024/07/29 05:34:19 pm        258

រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈ​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​ខ្ពស់​បណ្ដាលឱ្យតំបន់មួយចំនួនក្នុងក្រុងបាត់ដំបង និងក្នុងភូមិសាស្រ្ត​ស្រុក​ជាប់​ស្ទឹង​សង្កែ​រង​ការ​លិចលង់។

សូមជម្រាបថា គិតត្រឹមវេលាម៉ោងព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹង​សង្កែ​នៅ​ចំណុច​​គល់​ស្ពានសម្ដេចតេជោ បានហក់ឡើងដល់​កម្ពស់​១៣.៧០​ម៉ែត្រ​ដែល​ជា​កម្រិត​ត្រូវ​ប្រុង​ប្រយ័ត្ន និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ននៅកម្ពស់១៤,៥០ម៉ែត្រ ខណៈទឹក​បាន​ហូរ​តាម​លូ​ចូល​ក្នុង​ក្រុង​បាត់ដំបងបណ្ដាលឱ្យតំបន់ផ្សារបឹងឈូក និងតំបន់មួយ​ចំនួន​ទៀត​រង​ការ​លិច​លង់។ ក្រៅ​ពីក្រុង​បាត់ដំបង តំបន់ជាប់មាត់ស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកបាណន់ ជាពិសេស​ស្រុក​ឯកភ្នំ​ដែល​ជា​ស្រុកទំនាបជាងគេបានរងការលិចលង់ផ្ទះសម្បែង ស្រែចំការ និងហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​ចំនួន​។

ពាក់ព័ន្ធស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដី​ជូន​ដំណឹង​ស្ដីពីការ​ត្រៀម​បង្ការ​ជំនន់​ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ដោយបានបញ្ជាក់ថា អាងទឹកពហុបំណង​បាត់ដំបង​បាន​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ​ប៉ុន្តែ​ទឹក​នៅ​ស្ទឹង​សង្កែ​នឹង​មាន​ការ​កើន​ឡើង​តិចតួច​ដោយសារ​ទឹកសល់ជំរុញមកពីផ្នែកខាងលើ បន្ទាប់មកទឹកស្ទឹងសង្កែនឹងបន្តស្រុកចុះវិញ។

រដ្ឋបាលខេត្ត បញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបង​ប្អូន​ដែល​រស់​នៅ​តាម​បណ្តោយ​ដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយ​ហាម​កូន​ចៅ​តូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារៈ ឯកសារ​សំខាន់ៗ​ឱ្យ​បាន​ត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និង​សូម​រាយការណ៍​ជា​បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរង​នូវ​ការ​លិចលង់​ណាមួយ​កើត​មាន​ឡើង​។ ទន្ទឹមគ្នានេះ​ដែរ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រៀមរៀប​ចំ​ផែន​ការ​អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ពេល​ដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺ​ឆ្លងផ្សេងៗ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        116
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        227
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm