មន្ដ្រីសហព័ន្ធថា ការប្រកួតកាយសម្ព័ន្ធតាម Online នៅកូរ៉េ ជាឱកាសវាស់ស្ទង់សមត្ថភាពដ៏ល្អ ដោយបាច់ចំណាយ

2024/07/29 06:20:56 pm        167

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ​តាម Online នៅសាធារណរដ្ឋកូរ៉េ គឺជាឱកាសមួយដ៏ល្អ ដើម្បីតាមដាន និង​វាស់​ស្ទង់​សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយ​មិនបាច់ចំណាយ ។

ការលើក​ឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមកម្មវិធី  Korea OPEN AEROBIC Gymnastics Video Online Competition 2024 កាល​ពីចុងសប្ដាហ៍​កន្ល​ងទៅ និងទទួលបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Trio (ទ្រីយ៉ូ) ដោយ​កីឡា​ការិនី ស៊ីវ ចន្ថា, ឌឹម អ៊នធីតា និង ណេម សុខហេង និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសា​ក្រុម​នារី ដោយកីឡាការិនី ម៉ូ ស្រីពៅ, ស៊ីវ ចន្ថា, ឌឹម អ៊នធីតា, ណេម សុខហេង និង ឈូន សុវណ្ណបញ្ញា ។

ឯកឧត្តមបានបញ្ជាក់ថា កូរ៉េតែងរៀបចំកម្មវិធីនេះរៀងរាល់ឆ្នាំ ដោយ​តម្រូវ​ឲ្យ​បណ្ដា​ប្រទេស​ចង់ចូលរួម ថតជាវីដេអូ ហើយផ្ញើទៅចូលរួមប្រកួតប៉ុណ្ណោះ ។ ការធ្វើបែបនេះ មិនត្រឹមតែចំណេញ ដោយមិនបាច់ចំណាយលើការធ្វើដំណើរ និងស្នាក់នៅ-ហូបចុកនោះទេ ថែមទាំងមានឱកាសវាស់ស្ទង់សមត្ថភាពជាមួយបណ្ដាប្រទេសផ្សេងៗ លើពិភពលោក ជាក់ស្ដែងការប្រកួតលក្ខណៈអន្ដរជាតិតាម Online ឆ្នាំនេះ គឺមានអត្តពលិករហូតដល់ ៧៣០នាក់ មកពី ២១ប្រទេស និងគ្រប់ទ្វីបចូលរួម ។

ក្រៅពីការប្រកួត ក៏ដូចជាបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏ជាឱកាសសម្រាប់មន្ដ្រីបច្ចេកទេស ពិសេសអាជ្ញាកណ្ដាល-ចៅក្រម បានសិក្សារៀនសូត្រពីការប្រកួតអន្ដរជាតិនេះផងដែរ ដ្បិតរៀងរាល់ឆ្នាំ កូរ៉េតែងអញ្ជើញចៅក្រម ២រូបពីបណ្ដាប្រទេសចូលរួមទាំងអស់ ដើម្បីចូលរួមកាត់សេចក្ដីក្នុងការប្រកួតនេះ ហើយឆ្នាំនេះ សហព័ន្ធក៏បានបញ្ជូនចៅក្រម ២រូបចូលរួមផងដែរ គឺលោក សោ សុផេង និងកញ្ញា សោ សុគីម ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm