ថ្នាក់ដឹកនាំ CPL ចាត់ទុកការប្រកួតមិត្តភាពភាគីពាក់ព័ន្ធ ជាបុព្វហេតុរួមគ្នា​លើកស្ទួយ​បាល់ទាត់ជាតិ

2024/07/29 06:38:40 pm        186

លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បាន​ចាត់​ទុក​ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព រវាងភាគីពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ គឺ​ជា​កម្លាំងចលករថ្មីមួយ ដើម្បីបុព្វហេតុរួមគ្នាបំផុស និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ពិសេស​លីគកំពូលកម្ពុជាឲ្យកាន់តែរីកចម្រើន ។

ការគូស​បញ្ជាក់នេះ បន្ទាប់ពីការប្រកួតមិត្តភាពរវាងភាគី​ពាក់ព័ន្ធ CPL កាលពីល្ងាចអាទិត្យ​កន្លង​ទៅ មានវត្តមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហព័ន្ធ ថ្នាក់ដឹកនាំក្លិប ដៃគូ​សហការ​ និងអ្នកគាំទ្រជាច្រើន បានចូលរួមប្រកួតនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេកផាក ប្រកប​ដោយស្មារតីមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ។

ចំពោះថ្នាក់​ដឹកនាំ ដែលបានចូលរួមប្រកួត និងអបអរសាទរព្រឹត្តិការណ៍នេះ មានដូចជាឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ជើងឯក​លីគ​កំពូលកម្ពុជា និងថ្នាក់ដឹកនាំក្លិបផ្សេងៗទៀត ។

លោក កាំង សេន បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគ្នា បង្រួប​បង្រួម​គ្នា និងបណ្ដុះស្មារតី រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផង និងរួម​គ្នា​រុញបាល់ទាត់ ដែលពិបាកនឹងរុញឲ្យធ្វើដំណើរបន្ដិចម្ដងៗ ឆ្ពោះទៅការអភិវឌ្ឍ និងរីកចម្រើន ស្របតាមពាក្យស្លោករបស់ CPL ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងលីគរដូវកាលថ្មី គឺ «លីគខ្លាំង ជម្រើសជាតិខ្លាំង» ។

ចំណែកកីឡាករ លឹម ពិសុទ្ធ និងអ្នកគាំទ្រលីគកំពូលកម្ពុជា បានសម្ដែងក្ដីរីករាយ និងគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដើម្បីពន្ញាក់អារម្មណ៍បងប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រ ស្របពេលលីគកំពូលកម្ពុជា រដូវកាលថ្មី ខិតជិតមដល់ ដើម្បីឲ្យ​ពួកគេ​ចូល​រួម​គាំទ្រឲ្យបានច្រើន ក្នុងន័យរួមចំណែកជំរុញការអភិវឌ្ឍវិស័យ​កីឡា​បាល់ទាត់​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើនបន្ថែមទៀត ។

គួរដឹងថា ការប្រកួតមិត្តភាពរវាងភាគីពាក់ព័ន្ធ CPL នេះ ធ្វើឡើង ២សប្ដាហ៍មុនបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១០ ខែសីហា​ខាងមុខ ៕អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm