Svay Rieng Super Cup ចាប់ផ្ដើមប្រកួតផ្លូវការ ខណៈបើកឆាក ៣ក្រុមរកបាន ៣ពិន្ទុពេញ

2024/07/29 06:59:51 pm        173

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Svay Reing Super Cup លើកទី១ ដែលផ្ដួចផ្ដើម​គំនិត​រៀបចំ​ដោយឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.) និងជា​ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានចាប់ផ្ដើមការប្រកួតផ្លូវការហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ទន្ទឹមជាមួយការប្រកួតថ្ងៃដំបូងនេះដែរ សុទ្ធតែបានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ នៅ​ទីលាន​វិទ្យាល័យ ស្វាយរំពា ខេត្តស្វាយរៀង ក្នុងនោះមានបេក្ខភាព ៣ក្រុម ដែលរកបាន ៣ពិន្ទុពេញ រួម​មាន​ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្រុមពូប្រុស លីងគួយ និងក្រុមយុវជន U18 ព្រះខ័ន​រាជស្វាយរៀង ។

សម្រាប់​ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គឺបានយកឈ្នះក្រុមយុវជនគគីរសោម ១១-១ ក្នុងជំនួប​បើឆាកពូលA ដែលគ្រាប់បាល់ជ័យជម្នហនេះ ធ្វើសម្រេចដោយកីឡាករ ថន ដារ៉ាពេជ្រ ៨គ្រាប់ម្នាក់ឯង និងមិត្ដរួមក្រុមកីឡាករ ទ្រឿង ឆានឆាត, យិន យ៉ានុន និង សេង ចាន់រស្មី ម្នាក់ ១គ្រាប់ ។

ចំណែកការប្រកួតពូលA មួយគូទៀត គឺក្រុម ពូប្រុស លីងគួយ បានយកឈ្នះក្រុម​យុវជ​ន​ឃុំ​សម្បត្តិ​មានជ័យ ដោយលទ្ធផល ២-១។ ជំនួបដ៏តានតឹងនេះ ក្រុម ពូប្រុស លីងគួយ បានបើក​ការ​នាំមុខ ២គ្រាប់មុន ដោយកីឡាករ យិន រីណា និង ញ៉ូ មករា មុនកីឡាករ ចំរើន ពិសាល វាយបក​បាន ១គ្រាប់ឲ្យក្រុមយុវជនឃុំសម្បត្តិមានជ័យ នៅចុងម៉ោង ។

លទ្ធផលនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរកំពូលតារាងពូលA បណ្ដោះ​អាសន្ន ដោយមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុម ពូប្រុស លីងគួយ ។

រីឯក្រុម​យុវជន U18 ព្រះខ័នរាជស្វាយរៀងវិញ គឺបានយកឈ្នះក្រុម CRS Sports ដោយលទ្ធផល ៥-០ ក្នុងជំនួបបើកឆាកពូលC ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយ​ឲ្យ​ក្រុម​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ឈរកំពូលតារាងបណ្ដោះអាសន្ននេះ ធ្វើសម្រេចដោយកីឡាករ ពៅ វណ្ណដា ២គ្រាប់, អាត ពិសិដ្ឋ, ជៀវ សុដារិទ្ធ និង ឯម វិច្ឆិកា ម្នាក់ ១គ្រាប់ ។

គួរដឹងថា ពានរង្វាន់ Svay Reing Super Cup លើកទី១ ឆ្នាំ២០២៤ គឺមាន ១៦ក្រុមចូលរួម និង​បែង​ចែកជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីធ្វើការ​ប្រកួត​ជម្រុះ​ស្វែង​រក​ក្រុម​ខ្លាំងប្រចាំពូលនីមួយៗឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        137
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        148
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm