រយៈពេល៤ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ចុះពិនិត្យសុខភាព​ជូនប្រជាពលរដ្ឋក្រីក្រ​ចំនួនជាង ១ម៉ឺនគ្រួសារ នៅខណ្ឌ៧មករា

2024/07/29 07:05:41 pm        131

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុម​គ្រូ​ពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ (IMR) បានចុះ ពិនិត្យសុខភាព ជូន​ប្រជា​ពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០២៤ ដែលមានប្រជាជាពលរដ្ឋសរុបចំនួន១១៦៦៥គ្រួសារ។

កម្មវិធីប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា ទីប្រឹក្សាររបស់អង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ប្រចាំនៅកម្ពុជា និងលោក ថេង សុថុល ​អភិបាលខណ្ឌ៧មករា ដោយមានការចូលពី លោកវេជ្ជ​បណ្ឌិត​ក្រុម​គ្រូ​ពេទ្យ​អង្គការ​សង្គ្រោះ​វេជ្ជ​សាស្រ្តអន្តរជាតិ និងក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីតាំង​ក្នុង​បរិវេណ​វត្ត​មង្គលវ័ន្ត ហៅវត្តថ្វាយបង្គំ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

លោកស្រី ម៉ារីណា តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រាប់ឲ្យBTV ដឹងថា កម្មវិធីនេះ​មាន​ចំនួន​៤​ថ្ងៃថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងគោល​បំណង​ផ្ដល់​ការ​ថែ​ទាំ​សុខភាពបឋម និងការព្យាបាលនិងពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ដែលពុំ​មាន​លទ្ធភាព​ទៅ​ព្យាបាលជំងឺបាន ជាពិសេស បញ្ហាសុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ពិនិត្យសន្លាក់ឆ្អឹង ទឹកនោមផ្អែម លើសឈាម ជាដើម។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ មានសេចក្ដីរីករាយសប្បាយចិត្ត នូវការ​យក​ចិត្ត​ទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានលះបង់ពេលវេលា មក​ព្យាបាលឲ្យប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និង​អាច​សម្រាល​បន្ទុក​ចំណាយរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលមានបញ្ហាសុខភាពបានយ៉ាងច្រើន។

ជាចុងក្រោយក្នុងពិធីនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា កម្មវិធី​ពេល​នេះ​គឺជាលើកទី២ ហើយដែលក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ចុះមកខណ្ឌ​៧​មករា កម្មវិធីនេះដែរ កើតឡើងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការដៃគូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកអភិបាល​មានសេចក្តី​សោមនស្ស​រីករាយ​ឥត​ឧបមា​ដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុម​គ្រូ​ពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ បានចុះ​មក​ពិនិត្យ​សុខភាព​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ ក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌ៕ អត្ថបទ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm