កុងហ្គោ ផ្អាកសកម្មភាពមិនមែនកីឡា បន្ទាប់ពីមានឧបទ្ទវហេតុជាន់គ្នាបណ្តាលឲ្យមានមនុស្សស្លាប់

2024/07/29 07:31:59 pm        98

លោក ចេកគ្វីមេន ស្សាបានី(Jacquemain Shabani) ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃអាទិត្យថា សកម្មភាពមិនមែនកីឡាទាំងអស់ នឹងត្រូវផ្អាករហូតដល់មានការជូនដំណឹងបន្ថែមនៅកន្លែងលេងកីឡាក្នុងទីក្រុង Kinshasa រដ្ឋធានីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុរត់ជាន់គ្នា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់ ក្នុងអំឡុងពេលការប្រគុំតន្ត្រីនៅ Stade des Martyrs ជាមជ្ឈមណ្ឌលកីឡាដ៏ធំ នៅក្នុងរដ្ឋធានីរបស់ប្រទេស។

លោក Shabani បាននិយាយបន្ទាប់ពីកិច្ចប្រជុំស្តីពីវិបត្តិ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យថា ទាំង មណ្ឌលកីឡា Stade des Martyrs និង Stade de Tata Raphael នៅក្នុងទីក្រុង Kinshasa ត្រូវបានដាក់ក្នុងបញ្ជី សម្រាប់ការហាមឃាត់។

ឧបទ្ទវហេតុរត់ជាន់គ្នាកាលពីថ្ងៃសៅរ៍ បានកើតឡើងអំឡុងពេលការប្រគុំតន្ត្រីរបស់តន្ត្រីករ Mike Kalambayi នៅមជ្ឈមណ្ឌលកីឡា Stade des Martyrs ក្នុងទីក្រុង Kinshasa ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់៩នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារម្នាក់ បានស្លាប់។

លោក Shabani បានបញ្ជាក់ថា អាទិភាពរបស់យើងគឺរក្សាប្រជាជនរបស់យើងឱ្យមានសុវត្ថិភាព។ យើងមិនអាចអត់ឱនចំពោះព្រឹត្តិការណ៍បុណ្យនានាដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរបស់យើងឡើយ។ សកម្មភាពទាំងអស់ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈអ្នករៀបចំនឹងត្រូវពិចារណាពីទីតាំងផ្សេងទៀតដែលមានសុវត្ថិភាពជាងមុនសម្រាប់ព្រឹត្តិការណ៍របស់ពួកគេ។

លោក Roger Kamba រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនរងគ្រោះបានស្លាប់ដោយសារតែថប់ដង្ហើម។

ដោយមានកន្លែងអង្គុយចំនួន ៨០.០០០កន្លែង មណ្ឌលកីឡា Stade de Martyrs ត្រូវបានគេជឿថាធំជាងគេបំផុតនៅក្នុងប្រទេស គឺជាកន្លែងដ៏ពេញនិយមសម្រាប់ការប្រគុំតន្ត្រី ព្រឹត្តិការណ៍វប្បធម៌ ព្រមទាំងការជួបប្រជុំផ្នែកនយោបាយ ហើយប្រភពព័ត៌មានពីសន្តិសុខ បាននិយាយថា វាលើសចំណុះនៅពេលកើតហេតុ។

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm