វិទ្យាស្ថាន NIEI ត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/29 07:33:32 pm        260

ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះកម្ពុជានឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណន​តេជោ។ មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិតជាច្រើននាក់​នៃ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសត្រៀមរួច​ជា​ស្រេច​នូវ​ឧបករណ៍​សំខាន់ៗ​មួយ​ចំនួន ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកនេះ​ដែល​ជា​កេរមរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូន​ចៅខ្មែរគ្រប់ៗរូប។

ឯកឧត្តមបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងបទ​សម្ភាសន៍​ជាមួយព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ថា ដើម្បីអបអរសាទរ​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីកហ្វូណនតេជោ មន្រ្តី រាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សនិស្សិត​ជា​ច្រើន​នាក់ថែមទៀត នឹងណាត់ជួបប្រជុំគ្នាចាប់ម៉ោង៦កន្លះព្រឹកតទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានជាស្គរ គង ប៉ោត និងត្រដោកជាដើម ដើម្បីគោះបង្ហាញអំពីអ្វីដែលជាឆន្ទៈ និងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលមានសម្រាប់ជាផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដែលជា ”គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” និងផ្តល់ផល​ប្រយោជន៍​ដ៏​មហា​សាល​ដល់សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាមរតក​ប្រវត្តិសាស្រ្ត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ទាំងអស់គ្នា។

លោក ជឹម ចន្ថន ប្រធានយុវជនក្រុម១៨ ប្រចាំវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលតភ្ជាប់ផ្លូវទឹក រវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់អ​​ត្ថ​ប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា។

ស្រដៀងគ្នាខាងលើនេះ អ្នកស្រី ថេត ផារីយា តំណាងឲ្យសិស្សជាច្រើន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ទទួល​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NIEI បានបង្ហាញ​ការ​គាំទ្រ និងសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្ម​ក្នុង​គម្រោ​ង​នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។

ដើម្បីជាកា​រ​អបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm